• 2021-03-13 01:15:00
  • ព័ត៌មាន

មុនកាន់លុយទៅទិញផ្ទះក្នុងគម្រោងបុរី ត្រូវពិនិត្យលើ ៥ចំណុចនេះ ទើបទុកចិត្ត​បាន​ថា​មិនមែនគម្រោងខ្យល់

  • 2021-03-13 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើធ្វើយ៉ាងណាដើម្បី​ឲ្យការទិញផ្ទះ​ក្នុងបុរី​ប្រាកដ​ប្រជា​ មិនខកបំណង? មែនទែនទៅ មានមធ្យោបាយ​ច្រើន​ដើម្បី​ធ្វើការ​ពិចារណា​មុនសម្រេចចិត្ត​​ទិញផ្ទះក្នុងបុរីណាមួយ ឲ្យ​​មានភាព​ច្បាស់លាស់​ មិនបង់​លុយ​ឥតបានការ​ ប៉ុន្ដែថ្ងៃនេះ Sabay នឹងបង្ហាញពីគន្លឹះធ្វើ​ឲ្យ​ប្រាកដ​ក្នុងចិត្ត​ មុនពេល​សម្រេចចិត្ត​ទិញផ្ទះក្នុងបុរី ដោយផ្អែក​លើ​ ៥គន្លឹះ ខាងក្រោម៖

១. ប្លង់រឹង ៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយ ដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់។

២. លិខិតចុះបញ្ជីក្រុមហ៊ុន ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់។

៣. ផែនការមេ ៖ ផែនការមេរបស់គម្រោងបុរី គឺជាប្លង់មេដ៏សំខាន់របស់គម្រោង។ វាបង្ហាញពីប្លង់រួម នៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និង លំនៅដ្ឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅ ក្នុងគម្រោងនេះ ហើយប្លង់មេទាំងអស់ស្របតាមការអភិវឌ្ឈន៍របស់ក្រុង និងប្លង់មេអាចធ្វើឲ្យបុរីនោះអាចដំណើរការប្រកបដោយស្ដង់ដារ។

៤. អាជ្ញាបណ្ណសាងសង់ ៖ ក្រៅពីផែនការមេគម្រោងបុរី ត្រូវតែមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់។

៥. អាជ្ញាបណ្ណបុរី ៖ ឯកសារសំខាន់​ ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះ គឺអាជ្ញាបណ្ណបុរី។ នៅពេលដែលបុរីមានឯកសារនេះបានន័យថា បុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូច្នេះការទិញផ្ទះពីគម្រោងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានការប្រឈមជាមួយហានិភ័យខ្ពស់។

បើអ្នកស្រលាញតំបន់​ប៉ែកខាង​ផ្លូវជាតិលេខ ៦A​ ស្រលាញ់ការ​រស់នៅ​ក្នុង​ធម្មជាតិបៃតងខ្ចី ក្បែរបឹងធម្មជាតិ មានខ្យល់អាកាសល្អបរិសុទ្ធ លំនៅឋាន​ក្នុង​​គម្រោង​ បុរី សុវណ្ណភូមិ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​ មិន​គួរ​រំលង ។

ផ្ទះគំរូជាក់ស្តែងរបស់​បុរីសុវណ្ណាភូមិ Villa Delux A តម្លៃ ១២ម៉ឺន​

បុរីសុវណ្ណភូមិ ជា​គម្រោង​អភិវឌ្ឍដ៏ធំមួយនៃ ក្រុមហ៊ុនសំណង់ PARKCO ESTATES CO., LTD ដែល​មានទីតាំង​នៅក្នុង​ស្រុកសំបួរមាស ធ្វើដំណើរ​ប្រមាណ ៣០នាទី ពីរង្វង់មូល ជ្រោយចង្វា កំពុងសាងសង់យ៉ាងសកម្ម លាតសន្ធឹង​លើផ្ទៃដីទំហំប្រមាណ ២៣ហិកតា ទីតាំងដីខ្ពស់, ក្បែរ​មាត់​ទឹក , ​មាន​សួនដាំបន្លែ ,និង សួនច្បារទំហំសរុប ៧ពាន់ម៉ែត្រការ៉េ និង​ផ្លូវ​រត់/ធាក់កង់ ជុំ​វិញបុរី ពិសេស​ផ្ទះនីមួយៗ មានសល់ដីជុំវិញ​ល្មមសម្រាប់​ធ្វើសួនតូចៗ តាមផ្ទះបានថែមទៀត។

ភាពលេចធ្លោររបស់​បុរីក្នុង​ធម្មជាតិ​បៃតង​មួយនេះ ក្រៅពីទីតាំង​ល្អ ក្នុងតំបន់កំពុងមាន​សក្តានុពលហើយ ម៉ូដផ្ទះក៏ស្អាតៗ ​ប្លែកភ្នែកផងដែរ ដែល​ត្រូវ​បាន​ច្នៃ​បង្កើត​ឡើង​តាម​គោល​គំនិតឌីហ្សានសម័យថ្មី Minimalism ដែល​មាន​ន័យ​ថា តូច តែ​ស្អាត ស្រឡះ និង​គួរ​ឲ្យ​ចង់​រស់​នៅ​ជា​ទី​បំផុត ឯ​តម្លៃ​គឺ​ចាប់ពី ៧ម៉ឺនឡើងទៅ (ក្នុង​ពេល​កំពុង​ចាប់​ផ្តើម​សាង​សង់​ប៉ុណ្ណោះ)។​

តោះ! មើលម៉ូដ និងការឌីហ្សាញរៀបចំផ្ទះវីឡាស្អាតៗ របស់ បុរីសុវណ្ណភូមិ ធានាជាប់ចិត្ត​ ៖

បុរីសុវណ្ណភូមិ នៅជាប់​ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ចម្ងាយ ត្រឹម ១៨គីឡូម៉ែត្រ​ពីរង្វង់មូលជ្រោយចង្វា និង ៨នាទីពីវិមានឈ្នះៗ។

ចង់​ច្បាស់​ពីគុណភាពសំណង់ អ្នកអាច​អញ្ចើញទៅមើលដោយផ្ទាល់ដល់ទីតាំងគម្រោង Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

ព័ត៌មានលម្អិត ៖

  • លេខទូរស័ព្ទ៖ 010 736 663 / 012 736 663 / 068 736 663
  • ហ្វេសបុកផេក៖ Borey Sovannaphumi

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់