• 2021-03-18 05:23:21
  • ព័ត៌មាន

ព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ ជាផ្លូវការហើយ

  • 2021-03-18 05:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៨ ខែមីនា ២០២១ នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី (យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) បានត្រាស់បង្គាប់ បញ្ចប់គោរមងារ : «ឧកញ៉ា» ពីលោកឧកញ៉ា ឌួង ឆាយ ជាផ្លូវការហើយ ។

ការបញ្ចប់គោរមងារជាឧកញ៉ា ពីបុគ្គល ឌួង ឆាយ ធ្វើឡើងបន្ទាប់ពីអតីតស្វាមី លោកស្រី ដេត ម៉ាលីណា រូបនេះ បានធ្វើការប្រើអំបើហិង្សាជាអតីតភរិយារបស់ខ្លួនយ៉ាងកំណាច តាមរយៈការបង្ហោះនូវវីដេអូសកម្មភាពវាយតប់ ថតចេញពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានលោកស្រី ដេត ម៉ាលីណា ធ្វើការបង្ហាញជូនសាធារណជននាពេលថ្មីៗនេះ ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់