• 2021-03-26 04:53:38
  • ព័ត៌មាន

រៀបចំផ្ទះបែប «តូច តែស្រឡះ» គួរឲ្យចង់រស់នៅ ល្អបំផុតចំពោះសុខភាពផ្លូវចិត្ត និងកាយ

  • 2021-03-26 04:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ Minimalism ក្នុងស្ថាបត្យកម្មជំនាន់ថ្មីបង្កប់អត្ថន័យ «Less is More» ឬ «តិច គឺច្រើន» គឺជាបែបផែននៃការឌីហ្សាញផ្ទះ ទាំងផ្ទៃខាងក្នុង និងខាងក្រៅ ដោយទុកតែធាតុផ្សំសំខាន់ៗដែលចាំបាច់ប្រើប្រាស់ប៉ុណ្ណោះ ហើយដកចេញនូវអ្វីដែលមិនចាំបាច់ ដើម្បីឱ្យមើលទៅឃើញថាស្រឡះ មិនរំខានភ្នែក ត្រជាក់ចិត្ត និងគួរឱ្យចង់រស់នៅបំផុត។

ខណៈផ្ទះ និងដីធ្លីកាន់តែមានតម្លៃខ្ពស់ សិល្បៈនៃការរស់នៅបែប Minimalism ចាប់ផ្តើមពេញនិយមខ្លាំងនៅទូទាំងពិភពលោកដែលផ្តើមចេញពីប្រទេសប៉ែកអ៉ឺរ៉ុប ហើយពេញនិយមខ្លាំងចំពោះប្រទេសដីតូច និងថ្លៃដូចជា ហុងកុង ជប៉ុន និងសិង្ហបុរីជាដើម។

ការរស់នៅក្នុងប្រភេទផ្ទះបែបនេះ ជួយឱ្យអ្នកទទួលបាននូវគុណសម្បតិ្តជាច្រើនដូចជា៖

  • មិនចាំបាច់ចំណាយថវិកា លើការតុបតែងច្រើន ឬគ្រឿងសង្ហារឹមធំៗ និងថ្លៃៗ ៖ ប្រើប្រាស់ តែគ្រឿងសង្ហារឹមដែលចាំបាច់ និង សក្តិសមនឹងទំហំផ្ទះ
  • កាត់បន្ថយការចំណាយច្រើន ៖ មិនចំណាយលើសម្ភារៈដែលមិនចាំបាច់, មានបង្អួត និងទ្វារ ដែលធានាបាននូវលំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់
  • ស្រឡះចិត្ត ៖ ទោះបីជាផ្ទះតូច តែមិនចង្អៀត មិនស្មុគស្មាញ និងមិនសូវជាហត់នឿយក្នុងការរៀបចំ និងសម្អាត
  • មានសួនបៃតង ៖ មិនចាំបាច់ទាល់តែធំទូលាយទើបមានសួនច្បារបានឡើយ។ សួនបៃតងនឹងបន្ថែមភាពស្រស់ស្រាយដល់ការរស់នៅ ដែលចាំបាច់គួរមាននៅផ្ទះ ថែមទាំងជួយដល់សុខភាពភ្នែក និងបេះដូងផងដែរ។

នៅកម្ពុជាបច្ចុប្បន្ន អ្នកក៏អាចទទួលបានការរស់នៅបែប Minimalism ឬ «តិច គឺ ច្រើន» បានដែរ ដែលគោលគំនិតនៃការឌីហ្សាញបែបសម័យថ្មីនេះត្រូវបានប្រើប្រាស់ជាគោលក្នុងការសាងសង់ និង ឌីហ្សាញលំនៅឋាន របស់ បុរីសុវណ្ណភូមិ ។

ម្ចាស់បុរី សុវណ្ណភូមិ បានប្រាប់ Sabay ថា ៖ « ខ្ញុំធ្លាប់ទៅបរទេសឃើញថាផ្ទះគេតូច តែមិនចង្អៀត និងគួរឱ្យចង់រស់នៅបំផុត ជាមួយការរៀបចំបែបពេញលេញមិនខ្វះអ្វីឡើយដូចជា ៖ មានខ្យល់អាកាសបរិសុទ្ធ ពន្លឺគ្រប់គ្រាន់ មិនចាំបាច់ត្រូវការប្រើអំពូលអគ្គីសនីច្រើនឡើយ ហើយគេតែងមានសួន ឬទីធ្លាផ្ទះជាចាំបាច់ ដើម្បីបង្កើតបរិយាកាសស្រស់ស្រាយ និងផាសុកភាពក្នុងការរស់នៅ»។

«ឃើញដូច្នេះហើយ ជាគំនិតជំរុញឱ្យខ្ញុំចង់បង្កើតនូវលំនៅឋានបែបនេះដែរ សម្រាប់គ្រួសារខ្មែរយើងអាចរស់នៅប្រកបដោយផាសុកភាព និង សុភមង្គល។ ខ្ញុំជឿជាក់ថា ផ្ទះរស់នៅដ៏ល្អមួយ មិនមែនធំស្កឹមស្កៃនោះទេ ផ្ទះតូចមែនពិត តែអាចរៀបចំបានយ៉ាងល្អស្អាត ចូលទៅស្រឡះភ្នែក ត្រជាក់ចិត្ត និងផ្តល់នូវភាពកក់ក្តៅទាំងផ្លូវកាយ និងចិត្ត»។ លោកពន្យល់បន្ថែម។

សង់លើទំហំដី ២៣ហិកតា បុរី សុវណ្ណភូមិ ប្រមូលផ្តុំដោយ ផ្ទះវីឡាទោល ៥ប្រភេទ ម៉ូដទាន់សម័យ មានតម្លៃចាប់ពី ៧ម៉ឺនដុល្លារឡើងទៅ ជាមួយលក្ខខណ្ឌបង់ប្រាក់អំណោយផលសម្រាប់អ្នកមានជីវភាពមធ្យម អមជាមួយបរិយាកាសរស់នៅដ៏សម្បូរបែប ដូចជា ៖

  • គ្រប់ផ្ទះមានទីធ្លា និងមានសួនច្បារបៃតងព័ន្ធជុំវិញ
  • ផ្ទះមានទ្វារ និង បង្អួចធំទូលាយតាមស្ដង់ដារដែលធានាបាននូវពន្លឺ និងខ្យល់អាកាសបរិសុទ្ធ (សន្សំសំចៃភ្លើង)
  • មានសួនបន្លែបែបសហគមន៍
  • សួនច្បារ ទំហំ ៧ពាន់ម៉ែត្រ​
  • ផ្លូវហាត់ប្រាណ និង ធាក់កង់លំហែកាយ​ជុំវិញបុរី ។
បន្ទប់ទទួលភ្ញៀវក្នុងផ្ទះវីឡាទោល DELUXE A របស់បុរី សុវណ្ណភូមិ

« វីឡាទោលរបស់យើង ធូរថ្លៃមិនមែនដោយសារយើងបំពាក់សម្ភារៈមិនល្អនោះទេ តែព្រោះយើងគ្រប់គ្រងថ្លៃសាងសង់បានល្អ។ បរិក្ខារប្រើប្រាស់ក្នុងផ្ទះ យើងហ៊ានធានាបានថាមានគុណភាព និងធានាស្ដង់ដារខ្ពស់។ ជាក់ស្តែងតម្លៃផ្ទះក្នុងពេលនេះ គឺជាតម្លៃមុនសាងសង់ឬ កំពុងចាប់ផ្តើមសាងសង់ ពេលសង់រួចរាល់ វានឹងឡើងទៅតាមនោះដែរ»។ លោក​បញ្ជាក់​បន្ថែម​ ។ ​

បន្ទប់គេងក្នុងផ្ទះវីឡាទោល DELUXE A របស់បុរី សុវណ្ណភូមិ

បន្ថែមពីនេះ បុរីខាងលើនេះ គឺនៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ២៦១ និងជាប់សាខាធនាគារ អេស៊ីលីដា ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ចម្ងាយ ត្រឹម ១៨គីឡូម៉ែត្រពីរង្វង់មូលជ្រោយចង្វា និង៨នាទីពីវិមានឈ្នះៗ។

កាន់តែច្បាស់ សូមទៅមើលដោយផ្ទាល់នៅទីតាំងផ្ទះគំរូ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

ព័ត៌មានលម្អិត ៖

  • លេខទូរសព្ទ៖ 010 736 663 / 012 736 663/ 068 736 663
  • ហ្វេសប៊ុកផេក៖ Borey Sovannaphumi

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់