• 2021-03-26 03:59:06
  • ព័ត៌មាន

ចូ បៃដិន ថា អាមេរិក នឹងផ្តួល ចិន ទាំងផ្នែកនយោបាយ និង បច្ចេកវិទ្យា

  • 2021-03-26 03:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកនៅក្នុងរដ្ឋកាល លោកប្រធានាធិបតី ចូ បៃដិន បានចាត់ទុក សាធារណរដ្ឋប្រជាមានិតចិន ជាគូប្រជែងធំរបស់ខ្លួន មិនថាតែផ្នែកនយោបាយប៉ុណ្ណោះទេ រាប់បញ្ចូលទាំងផ្នែកបច្ចេកវិទ្យាផង។

គួរបញ្ជាក់ថា លោក ចូ បៃដិន ធា្លប់បានថ្លែងទៅកាន់សន្និសិទ្ធសារព័ត៌មាន នៅពេលលោកឡើងកាន់តំណែងនៅសេតវិមានដំបូងថា ប្រធានាធិបតីចិន ហ្សុី ជីងពីន មានផ្នត់គំនិតដូចគ្នាទៅនឹង លោក ពូទីន ដោយគិតថាការធ្វើស្វ័យភាព នឹងជោគជ័យនៅអនាគតកាល។

ប្រធានាធិបតីអាមេរិកវ័យ ៧៨ឆ្នាំ ដាក់ចេញគោលជំហរ ផ្តួលចិនក្នុងឆាកនយោបាយ ជាពិសេសអំពីបញ្ហាសិទ្ធិមនុស្សដែលជាប្រធានបទក្តៅ។ ទន្ទឹមនឹងនេះ លោកថា អាមេរិក ត្រៀមរួចជាស្រេច ក្នុងការបង្កើនវិស័យបច្ចេកវិទ្យា ឱ្យដើរលឿនជាងចិនថែមមួយកម្រិតទៀត៕

ប្រភព៖ Aljazeera ប្រែសម្រួល ៖ ពិទូ

មតិយោបល់