• 2021-03-30 07:53:31
  • ព័ត៌មាន

សិល្បៈនៃការរៀបចំផ្ទះជំនាន់ថ្មី ១០ចំណុច​ចាយលុយតិច បានផ្ទះស្អាត រស់នៅស្រួល

  • 2021-03-30 07:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធំតូចមិនសំខាន់នោះទេ តែអាស្រ័យទៅលើការរៀបចំ និងការរចនាម៉ូដផ្ទះរបស់លោកអ្នកទៅតាមទំហំ និងការបង្កើតឱ្យមានបរិយាកាសល្អទូលាយ ស្រឡះ មានពន្លឺ និងខ្យល់អាកាសចេញចូលល្អ ដែលមនោរម្យក្នុងការរស់នៅ។

សម្រាប់មនុស្សសម័យថ្មី ការរចនាម៉ូដផ្ទះបែបទំនើប (Modern Design) គឺជាជម្រើសទីមួយ ព្រោះគេចូលចិត្តអ្វីដែលមើលទៅសាមញ្ញ មិនឆើតខ្លាំង តែមើលទៅពេញភ្នែក ទាក់ចិត្ត គួរឱ្យចង់រស់នៅ ជាងការរចនាបែបក្លាសិក (ជំនាន់មុខ) ដែលភាគច្រើន ប្រើប្រាស់ សម្ភារៈ ឬ ក្បាច់តុបតែងច្រើនហួសហេតុ ដើម្បីបង្កើតសោភ័ណភាពដែលខ្លះមើលទៅស្អាតតែមួយឆាវ ហើយផ្ទុយទៅវិញធ្វើឱ្យផ្ទះមើលទៅចង្អៀត មិនស្រឡះភ្នែក និងរំខានដល់អារម្មណ៍ ឬ អួអាប់ជាដើម។

យោងតាមវិបសាយ​អន្តរជាតិឯកទេសលើការរៀបចំផ្ទះ www.sguru.org បានឲ្យដឹងថា គោលគំនិត​សំខាន់ៗ នៃ​ការ​រចនាម៉ូដផ្ទះ ឬ តុបតែងបែប​ទំនើប សម្រាប់​ផ្ទះតូច ហើយរៀបចំឲ្យមើលទៅឃើញទូលាយ ស្រស់​ស្អាត មានដូចជា​​៖

១. លាបពណ៌ជញ្ជាំងដែលភ្លឺ ឬ តោ្នតខ្ចី (បើ​បារម្ភថា​ពណ៌ស ងាយប្រឡាក់)

២. ប្រើសង្ហារិមពហុមុខងារ (សម្រាំង​ទុកតែ​សង្ហារិមចាំបាច់ក្នុងការ​ប្រើ​ប្រាស់ ដកចេញ​របស់​ ដែល​យូរៗប្រើម្តង ឬ មិនសូវ​ចាំបាច់)

៣. ប្រើ​ប្រភេទវាំងននព្យួរ​ពីពិដាន

៤. ដាក់កញ្ចក់ទៅជញ្ជាំងចំ​ទីតាំង​ទល់មុខបង្អួច

៥. ធ្នើរដាក់សម្ភារៈ ឬ សៀវភៅ និង​ទូរទស្សន៍ គួរ​ភ្ជាប់​ទៅនឹង​ជញ្ជាំង

៦. គួរ​ប្រើ​តុបាយតូចល្មម ហើយបត់បាន ឬ ជា​របៀប​ភ្ជាប់​ទៅនឹងជញ្ជាំង ឬ ក៏បែប​មីនីបារ​ដែលអាច​ប្រើ​ជាទូរបានផង និង​តុបាយផង

៧. គ្រឿងសង្ហារិម​ធំៗ ដូចជា សាឡុង ឬ ទូខោអាវ គួរ​ដាក់នៅជាប់ជញ្ជាំង និង​មានពណ៌ដូចជញ្ជាំង។ ការ​ប្រើ​ប្រាស់ពណ៌​ច្រើនក្នុង​បន្ទប់ ធ្វើ​ឲ្យបន្ទប់មើលទៅតូចចង្អៀត

៨. កុំ​ព្យួររបស់របរតុបតែង ​ច្រើនពេកនៅលើជញ្ជាំង ។ ពេលឃើញការតុបតែងច្រើនលើសលប់ វានឹង​ប៉ះពាល់ដល់ អារម្មណ៍របស់​អ្នក

៩. គួរ​មាន​បង្អួច​កញ្ចក់​ និង​ជញ្ជាំង​កញ្ចក់​ ដែលអាចឲ្យពន្លឺ​ចូលបានច្រើន និង អាច​បើក​ឲ្យ​មាន​ខ្យល់ចេញ​ចូល​បាន​គ្រប់​គ្រាន់។ មានលំហូរខ្យល់ និងពន្លឺថ្ងៃ ជួយសម្លាប់​មេរោគ និង​ការ​កកើតបាក់តេរី​ក្នុងផ្ទះ ធ្វើឲ្យអ្នករស់នៅមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ ស្មារតីភ្លឺស្វាង

១០. គួរ​មាន​ដាំ​ផ្កា ឬ ផើងរុក្ខជាតិបៃតងខ្លះ នៅក្បែរបង្អួច ដែលមាន​ពន្លឺថ្ងៃចាំង​ចូលដល់​​។​ ការ​រៀបចំផ្ទះបែបនេះ គឺ​ ធ្វើ​ឲ្យ​ផ្ទះ​​មើល​ទៅ​មិន​ងាយ​ចាស់ ឬ​ហួស​សម័យ​ឡើយ ពិសេស​គ្រប់​ជ្រុង​នៃ​ផ្ទះ​សុទ្ធ​តែ​ត្រូវ​បាន​កែ​​ច្នៃ​​ប្រើប្រាស់​អស់​ពី​លទ្ធភាព (មិន​ទុក​ទំនេរ​ចោល) ហើយ​ដក​ចេញ​នូវ​ធាតុ​ផ្សំ​មិន​ចាំបាច់ និង​ ងាយស្រួលសម្អាត។

បន្ទប់​ទទួល​ភ្ញៀវក្នុង​វីឡា​ Deluxe A របស់​បុរី សុវណ្ណភូមិ

ចង់​បាន​ផ្ទះរស់នៅដែលមានផាសុកភាពដូចរៀបរាប់ខាងលើ មានម៉ូដស្អាត និងការរចនាផ្ទៃខាងក្នុង​ទាន់សម័យ ( Modern Design) បច្ចុប្បន្ននៅកម្ពុជា​ បុរីសុវណ្ណភូមិ អាច​ជា​ជម្រើសដ៏ល្អមួយ។

បុរី សុវណ្ណភូមិ បានឈានមុខគេនៅកម្ពុជា​​លើការប្រើប្រាស់​ គោលគំនិត​ឌីហ្សាញបែប​ប៉ែកអ៉ឺរ៉ុប គឺ​ Minimalism ឬ «តិច គឺ​ច្រើន» ដើម្បីសាងសង់​នូវ​ផ្ទះ វីឡាទោលជាច្រើនម៉ូដ ដែល​មិនទាមទារផ្ទៃដីធំទូលាយខ្លាំងឡើយ​ តែ​មើលទៅស្អាត ទាក់ភ្នែក​ ហើយ​មានសល់ដីជុំវិញផ្ទះដែលអាចធ្វើសួន ឬ​ដាំដំណាំបានថែមទៀត។

សង់លើទំហំដី ២៣ហិកតា បុរី សុវណ្ណភូមិ ប្រមូលផ្តុំដោយផ្ទះវីឡាទោល ៥ប្រភេទ មានតម្លៃចាប់ពី ៥ម៉ឺនដុល្លារឡើងទៅ ជាមួយលក្ខខណ្ឌបង់ប្រាក់អំណោយផលសម្រាប់អ្នកមានជីវភាពមធ្យម ផ្តល់ជូន​បរិយាកាសរស់នៅដ៏សម្បូរបែប ដូចជា ៖

  • គ្រប់ផ្ទះមានទីធ្លា និងមានសួនច្បារបៃតងព័ន្ធជុំវិញ
  • ផ្ទះមានទ្វារ និង បង្អួចធំទូលាយតាមស្ដង់ដារដែលធានាបាននូវពន្លឺ និងខ្យល់អាកាសបរិសុទ្ធ (សន្សំសំចៃភ្លើង)
  • មានសួនបន្លែបែបសហគមន៍
  • សួនច្បារ ទំហំ ៧ពាន់ហិកតា
  • ផ្លូវហាត់ប្រាណ និងធាក់កង់កម្សាន្តជុំវិញបុរី។
បន្ទប់គេង​ក្នុង​វីឡា​ Deluxe A របស់​បុរី សុវណ្ណភូមិ

បច្ចុប្បន្ន លោក​អ្នក​ចំណាយ​មិន​ដល់ ៣០,០០០ ដុល្លារ​ផង ក៏​អាច​ក្លាយ​ជា​ម្ចាស់​វីឡា​ដ៏​ស្រស់​ស្អាត​ ដែល​នេះជាតម្លៃក្នុងដំណាក់កាលគម្រោងកំពុងសាងសង់តែប៉ុណ្ណោះ។

ចាប់​អារម្មណ៍? អាច​ទៅមើល​ទីតាំងភូមិសាស្ត្រ និងផ្ទះគំរូដោយ​ផ្ទាល់៖

  • ទីតាំងគម្រោង ៖ ​ស្រុក​សំបួរ​មាស ធ្វើ​ដំណើរ​ប្រមាណ ៣០នាទី ពី​រង្វង់មូល ជ្រោយចង្វារ តាមផ្លូវជាតិលេខ 6A។ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

  • បុរីសុវណ្ណភូមិ ៖ នៅជាប់​ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ចម្ងាយ ត្រឹម ១៨គីឡូម៉ែត្រ​ពីរង្វង់មូលជ្រោយចង្វា និង ៨នាទីពីវិមានឈ្នះៗ។

  • លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

  • ហ្វេសប៊ុកផេក ៖ Borey Sovannaphumi

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់