• 2021-04-05 02:53:43
  • ព័ត៌មាន

Manny Pacquiao ​ប្រាប់​ទៅ​អ្នក​ដែល​វាយ​ រើសអើងជនជាតិ​អាស៊ីថា ៖ “ចូលមក​វាយ​ខ្ញុំ​ជំនួស​វិញ​”

  • 2021-04-05 02:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ប្រដាល់​ហ្វីលីពីន Manny Pacquiao ​ ​បាន​ងើប​ចេញ​ពី​ជំរំ​ហ្វឹកហាត់​និង​ភារកិច្ច​ជា​ព្រឹទ្ធ​សមាជិក​ដើម្បី​និយាយ​ប្រឆាំង​នឹង​ការកើនឡើង​ការវាយប្រហារ​ប្រឆាំងនឹង​​ជនជាតិ​អាស៊ី​រស់នៅ​សហរដ្ឋ​អាម៉េរិក​។​

សមាជិកព្រឹទ្ធសភាវ័យ ៤២ ឆ្នាំ ​ដែល​កំពុង​ចរចា​ប្រយុទ្ធ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម ថេ​រិន ក្រាវ​ហ្វ​ត នៅ​ខែ​មិថុនា បាន​សរសេរ​សារ​លើ Twitter ប្រឆាំង​នឹង​ការរើសអើង​ជាតិ​សាសន៍​ជា ៤ ភាសា​ផ្សេងគ្នា​។​ Pacquiao ​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Twitter ថា “​យើង​មាន​ពណ៌​តែ​មួយ​នៅក្នុង​ឈាម​របស់​យើង​! ឈប់​រើសអើង​។ សូម​ផ្ដល់​ក្ដី​ស្រឡាញ់​និង​សេចក្តីសុខ​ដល់​មនុស្ស​គ្រប់រូប​!”​។​

​យោង​តាម​អ្នកនាំពាក្យ​សម្រាប់​កម្មវិធី Top Rank របស់​ទូរទស្សន៍ ESPN បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថាអ្នកប្រដាល់រហស្សនាមថា PacMan កំពុង​ពិភាក្សា​ដើម្បី​ប្រកួត​ជាមួយ​កីឡាករអាមេរិក Terence Crawford (​កំណត់ត្រា​អាជីព ៣៧-០ និង​វាយ​ដៃគូ​ឱ្យ​សន្លប់​២៨​ដង​) នៅ​ខែ​មិថុនាខាងមុខនេះ៕

ប្រភព៖ Twitter អត្ថបទ៖ សៀនហួរ

មតិយោបល់