• 2021-04-07 05:14:59
  • សេដ្ឋកិច្ច

ខ្លាំងមែន! ABA ត្រូវបានទទួលស្គាល់ជា “ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2021” ពីទស្សនាវដ្តី Global Finance

  • 2021-04-07 05:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ជាបុត្រសម្ព័ន្ធរបស់ធនាគារកាណាដា ត្រូវបានទទួលស្គាល់ជា “ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2021” ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញលំដាប់ពិភពលោក។ ការទទួលស្គាល់នេះទទួលបានប្រាំពីរឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance។

ពានរង្វាន់លំដាប់កំពូលមួយនេះត្រូវបានប្រគល់ឲ្យធនាគារ ABA សម្រាប់ការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នចំពោះតម្រូវការអតិថិជនរបស់ខ្លួន និងសម្រេចបានលទ្ធផលកាន់តែប្រសើរជារៀងរាល់ឆ្នាំ ខណៈពេលដែលកសាងគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគត ទោះបីជាមានការរីករាលដាលវីរុសសកលក៏ដោយ។

ក្នុងការជ្រើសរើសធនាគារកំពូលៗ និពន្ធនាយករបស់ទស្សនាវដ្តី Global Finance ធ្វើការសម្រេចចិត្តផ្អែកលើការប្រឹក្សាយ៉ាងល្អិតល្អន់ជាមួយនឹងអ្នកវិភាគទូទាំងពិភពលោក បានវាយតម្លៃធនាគារ ABA នៅក្នុងលក្ខខន្តិកវត្ថុវិស័យផ្សេងៗជាច្រើន រួមមាន កំណើនទ្រព្យសកម្ម និងប្រាក់ចំណេញ ការពង្រីកភូមិសាស្ត្រអាជីវកម្ម នវានុវត្តន៍ផលិតផល ព្រមទាំងលក្ខខន្តិកប្រធានវិស័យ រួមមាន យោបល់របស់អ្នកវិភាគសមធន អ្នកវិភាគចំណាត់ថ្នាក់ឥណទាន និងអ្នកផ្សេងៗទៀតនៅក្នុងឧស្សាហកម្មនេះ។

ក្នុងចំណោមលទ្ធផលសម្រេចផ្សេងៗ ទស្សនាវដ្តី Global Finance បានកត់សម្គាល់នូវលទ្ធផលសម្រេចរបស់ធនាគារ ABA ក្នុងឆ្នាំ 2020 ដែលជួយឲ្យធនាគារទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើមនេះ៖

  • ដាក់ឲ្យដំណើរការបណ្តាញទីតាំងស្វ័យសេវា ABA 24/7។ ដោយមានទីតាំងនៅតំបន់មានចរាចរណ៍មមាញឹក ទីតាំងទាំងនេះអនុញ្ញាតឲ្យអតិថិជន ABA អាចដាក់ និងដកសាច់ប្រាក់ និងដាក់មូលប្បទានបត្រចេញដោយធនាគារណាមួយនៅកម្ពុជា និងចំណេញពេលវេលាដោយមិនបាច់អញ្ជើញទៅកាន់សាខា។

  • ដាក់ឲ្យដំណើរការមុខងារមានប្រយោជន៍ថ្មីៗជាច្រើននៅក្នុងកម្មវិធី ABA Mobile រួមមាន កម្ចីភ្លាមៗ សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេសជាច្រើន សេវាផ្ទេរប្រាក់ Visa Direct និងគណនីមានលេខពិសេស។

  • ដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile ដែលអនុញ្ញាតឲ្យអាជីវកម្មគ្រប់ប្រភេទអាចទទួលការទូទាត់បែបឌីជីថលជាប្រាក់ដុល្លារ និងប្រាក់រៀលពីអតិថិជនរបស់ខ្លួនដោយបង្កើតកូដ QR នៅលើទូរស័ព្ទ។

  • ដាក់ចេញនូវម៉ាស៊ីនស្វ័យសេវាជាច្រើន រួមមានម៉ាស៊ីនដកដាក់ប្រាក់ ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានបត្រ។

  • ជំរុញបណ្តាញទទួលទូទាត់តាមកូដ QR ទូទាំងប្រទេស។ ត្រឹមចុងឆ្នាំ 2020 ពាណិជ្ជករជាង 60,000 ទទួលការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈមុខងារ ABA PAY នៅក្នុងកម្មវិធី ABA Mobile។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “យើងខ្ញុំមានកិត្តិយសដែលទទួលបានពាន ”ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021” ពីទស្សនាវដ្តី Global Finance បន្ទាប់ពីឆ្នាំដែលពោរពេញដោយបញ្ហាប្រឈមបង្កឡើងដោយការរីករាលដាលវីរុស”។ លោក Askhat Azhikhanov មានប្រសាសន៍បន្ថែមទៀតថា៖ “នេះជាការបញ្ជាក់ពីគុណភាពសេវាកម្មរបស់ធនាគារយើងខ្ញុំ និងជំរុញឲ្យយើងខ្ញុំបន្តអភិវឌ្ឍផលិតផល និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងភាពប្រកួតប្រជែងសម្រាប់អតិថិជនរបស់ធនាគារដែលយើងខ្ញុំតែងតែងព្យាយាមឲ្យកាន់តែប្រសើរឡើងទៀត”។

លោក Joseph D. Giarraputo នាយកបោះផ្សាយ និងនិពន្ធនាយករបស់ Global Finance មានប្រសាសន៍ថា “ធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចទូទាំងពិភពលោក។ ធនាគារទទួលពានរង្វាន់ឆ្នើម ដូចជាធនាគារ ABA ជាធនាគារមួយដែលត្រូវបានទទួលស្គាល់ជាធនាគារនាំមុខក្នុងការស្តារកំណើន និងបង្ហាញផ្លូវឆ្ពោះទៅមុខ។ ការវាយតម្លៃឆ្នាំនេះកាន់តែមានសារៈសំខាន់ និងមានតម្លៃជាងពេលណាៗក្នុងប្រវត្តិសាស្ត្រ 28 ឆ្នាំ បើគិតពីលក្ខខណ្ឌសេដ្ឋកិច្ចមិនធ្លាប់មានពីមុនដែលបង្កដោយការរីករាលដាលវីរុសសកល។”

អំពីទស្សនាវដ្តី Global Finance

Global Finance គឺជាទស្សនាវដ្តីចេញផ្សាយប្រចាំខែ ដែលបង្កើតឡើងតាំងពីឆ្នាំ 1987 និងមានចរាចរណ៍ចំនួន 50,000 ច្បាប់ និងមានអ្នកអាននៅ 189 ប្រទេស។ អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងហិរញ្ញវត្ថុដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានាទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ វិបសាយរបស់ទស្សនាវដ្តី GFMag.com ផ្តល់ការវិភាគ និងអត្ថបទដែលជាកេរ្តិ៍មរតកពីបទពិសោធជាង 34 ឆ្នាំរបស់ខ្លួននៅក្នុងទីផ្សាហិរញ្ញវត្ថុអន្តរជាតិ។ ទស្សនាវដ្តី Global Finance មានការិយាល័យកណ្តាលនៅតីក្រុងញ៉ូវយ៉ក ដែលមានការិយាល័យនៅជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំ Global Finance បានធ្វើការជ្រើសរើសធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលល្អបំផុតនៅទូទាំងពិភពលោក។ ពានរង្វាន់ទាំងនេះត្រូវបានទទួលស្គាល់ និងមានជឿទុកចិត្តតាមឧត្តមភាពស្តង់ដាររបស់សហគមន៍ហិរញ្ញវត្ថុសកល៕

មតិយោបល់