• 2021-04-08 09:24:14
  • ព័ត៌មាន

ឆ្លងខ្លាំងពេក! ថៃបិទ ៤១ខេត្ត-ក្រុង រយៈពេល២សប្តាហ៍ ស្របពេលវីរុសកូវីដប្រភេទថ្មីកំពុងឆ្លងរាលដាល អាជ្ញាធរទប់ទល់លែងចង់ជាប់

  • 2021-04-08 09:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានសម្រេចបិទខេត្ត-ក្រុងទាំង ៤១ រួមមានទាំង ក្រុងបាងកក រយៈពេល២ សប្តាហ៍ ដើម្បី៉ទប់ស្កាត់ទៅនឹងការឆ្លងរាលដាលនៃវីរុសកូវីដប្រភេទថ្មី។ នេះបើតាមការឱ្យដឹងពី Bangkok Post ។

រាល់សកម្មភាពជួបជុំ ផឹកសុី រាំរែក ច្រៀងកម្សាន្ត តាម រង្គសាល ខារ៉ាអូខេ ក្លឹបឌីសស្កូ ទាំងអស់ ត្រូវបានផ្អាករយៈពេល ២សប្តាហ៍ដូចគ្នា។ ទន្ទឹមនឹងនេះ អាជ្ញាធរថៃ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីដែលកំពុងចរាចរពាសពេញប្រទេស។ គួរបញ្ជាក់ឱ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីនេះ មានដើមកំណើតពីប្រទេស អង់គ្លេស។

ចំពោះ អ្នកឆ្លងថ្មីដែលរកឃើញ នៅថ្ងៃនេះ មានចំនួន រហូតដល់ ៥០៤នាក់ ត្រឹមរយៈពេល ២៤ម៉ោង ដែលជាចំនួនកើនឡើងលើសលប់បើធៀបទៅនឹងសព្វមួយដង៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ ពិទូ

មតិយោបល់