• 2021-04-09 05:06:00
  • ព័ត៌មាន

ចូលរួមជួយសង្គម LM CAR ឧបត្ថម្ភសម្ភារការពារការរាតត្បាតកូវីដ១៩ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោសន្ធឹកសន្ធាប់

  • 2021-04-09 05:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៨ ខែ​មេសា ឆ្នាំ ២០២១ LM CAR ដែល​ជា​ក្រុមហ៊ុន​តាក់​ស៊ី​ទំនើប​បាននាំយក​ ​អំណោយ​យ៉ាង​សន្ធឹកសន្ធាប់​ ផ្តល់ជូន​ដល់​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ ( TYDA) ដែល​ជា​​សម្ភារ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បង្ការ​កូវីដ-១៩ រួម​មាន៖

  • ម៉ាស់ធម្មតា (១០ កេស)
  • ម៉ាស់ N95 (២០កេស)
  • ស្រោម​ដៃ​ការពារ​មេរោគ (៥០០០ គូ)
  • អាល់កុល​វេជ្ជសាស្ត្រ (៩០០ លីត្រ)
  • អាវ​ការពារ PPE (១០០ ឈុត)
  • ទឹក​បរិសុទ្ធ (៦០០០ ដប)
  • មី​កញ្ចប់ (២០០០ កញ្ចប់)
  • សម្ភារពេទ្យ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត។

ការ​ឧបត្ថម្ភ​ខាង​លើ​នេះ គឺ​ទឹកចិត្ត​មួយ​នៃ​ក្រុមហ៊ុន LM CAR ដែល​ចង់​​ចូល​រួមជាផ្នែកមួយ ​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​កូវីដ១៩ ក៏​ដូច​ជា​រួម​ចំណែក​ជួយ​ដល់​សង្គមជាតិ លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​មមាញឹក​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​រាតត្បាត​មួយ​នេះ។

« ការ​ចូល​រួម​បញ្ឈប់​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់គ្នា។ ហើយ​ការ​ចូលរួម​របស់​ក្រុមហ៊ុន LM CAR ​ថ្ងៃ​នេះ គឺ​ជាការ​​រួម​ចំណែក​បំពេញ​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម ក៏ដូចជា​សុវត្ថិភាព​របស់​អតិថិជន​យើង ក្នុង​នាម​ជា​ក្រុមហ៊ុន​បរទេស​មួយ​ ដែល​តែងតែ​គិត​គូ​ដល់​កម្ពុជា ជួយ​គ្នា​ក្នុង​គ្រា​​លំបាក »។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​តំណាងក្រុមហ៊ុន LM CAR ។​

លោក​បន្តថា ៖ « បន្ទាប់​ពី​មាន​ការ​ផ្ទុះ​កូវីដ-១៩ ចូល​ក្នុង​សហគមន៍ រថយន្ត​តាក់​ស៊ី​ទំនើប LM CAR បាន​អនុវត្តវិធាន​ការណ៍​សុវត្ថិភាព​របស់​​រដ្ឋាភិបាល ក៏​ដូចជា​ក្រសួង​សុខាភិបាល​យ៉ាង​តឹងរ៉ឹង ដូចជា ៖ អ្នក​បើក​បរ​តែង​ពាក់​ម៉ាស​ជាប់​ជានិច្ច, បន្ត​ត្រួត​ពិនិត្យ និង រឹត​បន្តឹង​រាល់​សកម្មភាព​ដែល​ប្រឈមនឹង​ការ​ឆ្លង, ​ សម្អាត​រថយន្ត​គ្រប់​ពេលវេលា ទាំង​ពេល​មាន​ភ្ញៀវ​ជិះ និង​ពេល​គ្មាន​ភ្ញៀវ តាម​ស្តង់ដារ​សម្លាប់​មេរោគ​​ណែនាំ​ដោយ​ក្រសួងសុខាភិបាល» ។

«លើស​ពី​នេះ គ្រប់​បុគ្គលិក និង​ អ្នក​បើកបរ​របស់ LM CAR តែង​ត្រួតពិនិត្យ​សុខភាព និង​សម្លាប់​មេរោគ​ជាមុន ទាំង​ក្រៅ និង​ក្នុង​រថយន្ត ដើម្បី​ធានា​ទំនុក​ចិត្ត​ដល់​អតិថិជន»។ លោក​បញ្ជាក់​បន្ថែម។​

​ក្រុមហ៊ុន​ខាង​លើ​នេះ នឹង​កំណត់​ស្តង់ដារ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​សេវាកម្ម ដែល​ធ្វើ​ឱ្យ​អតិថិជន​របស់ LM CAR ទាំងអស់​កាន់​តែ​មាន​ភាព​ជឿជាក់​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​របស់ LM CAR

សម្រាប់​ព័ត៌មាន​បន្ថែម ៖

  • លេខទូរស័ព្ទ ៖ 096 596 596 8
  • ហ្វេសប៊ុកផេក ៖ LM CAR
  • Download App ៖ LM CAR

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់