• 2021-04-09 10:07:38
  • ព័ត៌មាន

មន្ទីរពេទ្យមួយ នៅប្រទេសជប៉ុន វះកាត់ប្តូរសួតឱ្យអ្នកជំងឺកូវីដ បានជោគជ័យ ជាករណីដំបូងបង្អស់នៅលើពីភពលោក

  • 2021-04-09 10:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ មន្ទីរពេទ្យមួយឈ្មោះ Kyoto University បានធ្វើការវះកាត់ប្តូរសួតថ្មីទៅកាន់អ្នកជំងឺកូវីដ ដែលសួតត្រូវបានមេរោគសុីកំទេចគ្មានសល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

ទាក់ទិនទៅនឹងការវះកាត់ប្តូរសួតថ្មីទៅកាន់អ្នកជំងឺកូវីដ ជាស្រ្តីជនជាតិជប៉ុន ត្រូវបានធ្វើឡើងដោយក្រុមគ្រូពេទ្យចំនួន ៣០នាក់ និង ចំណាយរយៈពេលជាង ១១ម៉ោង។ ចំពោះសួតវះកាត់ប្តូរទាំងសងខាង បានមកពីការបរិច្ចាគរបស់ ប្តីរបស់ស្រ្តីខាងលើ ម្ខាង និង កូនប្រុស ម្ខាង។ បើតាមការឱ្យដឹងពីខាងមន្ទីរពេទ្យ កូនប្រុស និង ប្តីរបស់ស្រី្តរូបនោះ មានសុខភាពល្អជាធម្មតាទេ។ បន្ទាប់ពីវះកាត់ទទួលបានជោគជ័យហើយ ស្រី្តខាងលើ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២ខែទើបអាចចេញទៅផ្ទះបាន។

គួរឱ្យដឹងថា ករណីវះកាត់ប្តូរសួតថ្មីដើម្បីសង្រ្គោះជីវិតអ្នកជំងីកូវីដ ធ្វើឡើងដោយមន្ទីរពេទ្យនៅប្រទេសជប៉ុន ជាករណីដំបូងបង្អស់នៅលើពីភពលោក៕

ប្រភព៖ CNN ប្រែសម្រួល៖ ពិទូ

មតិយោបល់