• 2021-04-11 02:03:38
  • ព័ត៌មាន

ក្រសួង​ប្រកាស​ស្ថានភាពជំងីកូវីដ​នៅ​កម្ពុជា គិតត្រឹមម៉ោង៧ព្រឹកនេះ

  • 2021-04-11 02:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែមេសានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ​បន្ថែម ចំនួន ១៥៧ករណីទៀត ដែលក្នុងនោះ ១៥៦ករណី ឆ្លងក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ និង១ករណីទៀត ជាករណីនាំចូល។

ក្រៅពីអ្នកឆ្លង ១៥៧នាក់ ក៏មានករណីជាសះស្បើយ ចំនួន ៧២នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា បានកើនដល់ ៤២៣៨នាក់ហើយ ដែលក្នុងនោះ ៣៧០៥ករណី ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំណែក​អ្នកជាសះស្បើយ មានចំនួន ២១៥២នាក់៕

សូមអានសេចក្ដីជូនព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ៖

មតិយោបល់