• 2021-04-12 02:16:12
  • ព័ត៌មាន

ស្ពានកំលោះបុរាណក្រុងបាត់ដំបង រង់ចាំគូអស់ជាង ១០០ឆ្នាំ ពេលនេះរកគូព្រេងឃើញហើយ

  • 2021-04-12 02:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានថ្មថ្មី ស្ពាន ១៣មករា ដែលសាងសង់ទន្ទឹមគ្នានឹងស្ពានបុរាណអាយុកាលជាង ១០០ ឆ្នាំ នៅក្រុងបាត់ដំបង ពេលនេះបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ។

ស្ពានថ្មីនេះ មានប្រវែងបណ្តោយ ១០០ ម៉ែត្រ និង ទទឹង ៨ ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមស្ពានថ្មចាស់ និងសាងសង់ នៅប៉ែកខាងត្បូង (ប៉ែកខាងលើ) គម្លាត ៦ម៉ែត្រ ពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង ដែលចំណាយថវិការអស់ចំនួនប្រមាណជិត ១ លានដុល្លារសហរដ្ឋអាមេរិក។

ស្ពានថ្មីនេះនឹងជំនួសតំណែងស្ពានបុរាណ ដើម្បីឱ្យប្រជាជនបានធ្វើដំណើរឆ្លងកាត់ ចំណែកឯស្ពានបុរាណឯណោះវិញនឹងក្លាយជាសម្បត្តិបេតិកភ័ណ្ឌជាតិដើម្បីជាកេរតំណែលដូនតាខ្មែរ និងលើកស្ទួយវិស័យទេសចរណ៍នៅក្រុងបាត់ដំបង ៕

រូបភាព និងប្រភពដោយ៖ Sothea Seng

អត្ថបទ៖ MC Chandarareth

មតិយោបល់