• 2021-04-12 09:08:53
  • ព័ត៌មាន

ផ្ញើមិត្តភ័ក្តិទិញគោជល់១កំប៉ុង ទិញប៉ះគោជល់មានរង្វាន់ ២០០លានរៀល មកឲ្យ

  • 2021-04-12 09:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូមអបអរសាទរដល់លោក សួង សុខនិត្យ ជាអ្នកដែលទើបតែឈ្នះរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត ដែលផ្តល់រង្វាន់ធំជាងគេ។

អ្នកដែលទើបតែឈ្នះរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត លោក សួង សុខនិត្យ មានអាយុ ២៩ ឆ្នាំ ដែលធ្វើការនៅរោងចក្រកាបូប និងមានទីលំនៅ ភូមិដំដែក ឃុំព្រៃញតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោកមានអារម្មណ៍ភាន់ភាំងស្មារតីដោយរំភើបរីករាយទាំងទឹកភ្នែកបន្ទាប់ពីលោកបានឃើញរង្វាន់ទឹកប្រាក់ ២០០ លានរៀន នៅក្រោមក្រវិលកំប៉ុង គោជល់។

ភ្លាមនោះគាត់បានរត់ទៅរកមិត្តភក្តិដែលធ្វើការជាមួយគ្នាគឺលោក សុវណ្ណ ដែលជាអ្នកបានទិញគោជល់ដែលមានសំណាងដ៏អស្ចារ្យនេះផ្ញើឱ្យគាត់ ដើម្បីឱ្យជួយពិនិត្យមើលរង្វាន់។ លោក សួង សុខនិត្យ ស្ទើរតែមិនជឿខ្លួនឯងថាគាត់បានឈ្នះរង្វាន់ដែលមានសំណាងដ៏អស្ចារ្យនេះពី “គោជល់ សុបិនក្លាយជាការពិត” ប៉ុន្តែមិត្តភក្តិរបស់គាត់បានបញ្ជាក់ប្រាប់គាត់ដោយសេចក្តីរីករាយថាគាត់ពិតជាបានឈ្នះរង្វាន់ពិតមែន។ មិនបង្អង់យូរគាត់ក៏បានសុំមេចេញពីធ្វើការភ្លាមៗដើម្បីផ្តល់ដំណឹងនេះដល់ក្រុមគ្រួសាររបស់គាត់។

ពេលទៅដល់ផ្ទះ ប្រពន្ធគាត់ និងបងថ្លៃរបស់គាត់បានស្តីឱ្យគាត់ព្រោះគាត់អត់ធ្វើការហើយត្រូវគេកាត់ប្រាក់ខែ។ ដោយមិនបានឆ្លើយតបភ្លាមៗទេ គាត់ក៏ប្រញាប់ហៅប្រពន្ធនិងបងថ្លៃចូលផ្ទះ ហើយគាត់ក៏ប្រាប់ដំណឹងដ៏អស្ចារ្យនេះទាំងទឹកភ្នែក។ ពេលនោះប្រពន្ធគាត់ហូរទឹកភ្នែកហើយនិយាយលែងចេញបានត្រឹមយំអោបប្តី ហើយចំណែកបងថ្លៃវិញបានលោតស្រែកហ៊ោរដោយអរនិងសប្បាយរីករាយ។

លោក សួង សុខនិត្យ បាននិយាយថា “បច្ចុប្បន្ននេះបន្ទុកគ្រួសារទាំងអស់ត្រូវធ្លាក់លើខ្ញុំព្រោះប្រពន្ធខ្ញុំពោះធំ ដូច្នេះហើយខ្ញុំគ្មានសល់លុយសល់កាក់អីទេព្រោះប្រាក់ខែបើកមកទុកតែសម្រាប់ទិញម្ហូបអាហារ និងបង់ធនាគារតែប៉ុណ្ណោះ។ រង្វាន់ធំបំផុតពី គោជល់ សុបិនក្លាយជាការពិត នេះ ខ្ញុំនឹងអាចសងបំណុលបានទាំងអស់ ហើយអាចបើករបររកស៊ីតូចមួយនៅផ្ទះបានទៀតផង។”

គួររំលឹកផងដែរថាតូបឬហាង ដែលលក់គោជល់មានរង្វាន់ ២០០លានរៀន ក៏ទទួលបានប្រាក់លើកទឹកចិត្ត ១០លានរៀលផងដែរ។ នេះពិតជាសំណាងដ៏អស្ចារ្យសម្រាប់អ្នកដែលនិយមពិសា និងលក់គោជល់។ នៅមានរង្វាន់ជាច្រើនទៀតដែលលោកអ្នកអាចឈ្នះពី ក្រវិលកំប៉ុងគោជល់។ សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

ម្យ៉ាងទៀតសូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុងដើម្បីឈ្នះរង្វាន់ពី គោជល់លេខសំណាង។ ហើយថ្មីៗនេះក្រុមហ៊ុនគោជល់បានបង្កើតកម្មវិធីលេខសំណាង៨ខ្ទង់ សម្រាប់អតិថិជនផ្សងសំណាង។ លេខសំណាងនៅសប្ដាហ៍ទី១គឺ៖ លេខ៨ខ្ទង់ឈ្នះ ១០០០០ដុល្លារ (០៣៥២១៦០៥) លេខ៤ខ្ទង់ឈ្នះ ១០ដុល្លារ (១៦០៥) ពិសេសសម្រាប់ខែមេសា ឆ្នាំ២០២១ សម្រាប់លេខ២ខ្ទង់ឈ្នះ ១ដុល្លារ (០៥)។ សម្រាប់លេខ២ខ្ទង់សូមប្ដូរឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៕

មតិយោបល់