• 2021-04-13 03:58:06
  • ព័ត៌មាន

កាន់តែវែងឆ្ងាយហើយ! ទើបដឹងអ្នកជំងឺកូវីដពីផ្សារអូឫស្សីម្នាក់ ធ្លាប់ចេញ-ចូល ABA មួយកន្លែងនេះ

  • 2021-04-13 03:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសេចក្ដីជូនដំណឹងរបស់អនុសគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិចបានឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ បានទៅធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅផ្លុវអាស៊ានលេខ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

គួរជំរាបថា អ្នកជំងឺនៅផ្សារអូរឬស្សីបានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចូលនៅម៉ោង ១៥៖២១នាទី ហើយចេញវិញនៅម៉ោង ១៥៖៣៧នាទី។

សូមពលរដ្ឋនិងបុគ្គលឹកនៃធនាគារABAដែលពាក់ព័ន្ធ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕

អត្ថបទដោយ៖ Su In

មតិយោបល់