• 2021-04-14 04:30:25
  • ព័ត៌មាន

តួលេខចេញហើយ! ចំនួនអ្នកឆ្លងកូវីដ១៩ ព្រឹកនេះ មាន ១៧៨ នាក់

  • 2021-04-14 04:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ មានចំនួន ១៧៨ នាក់ទៀត ដែលក្នុងនោះ ១៧៧ ជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង១ករណីទៀត ជាពលករមកពីប្រទេសថៃ។ ក្នុងនោះដែរ ក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៣៨ នាក់ផងដែរ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៤៣៣៧ នាក់ហើយ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ ៖

អត្ថបទ ៖ មេខាឡា

មតិយោបល់