• 2021-04-14 02:07:18
  • ព័ត៌មាន

អ្នក​ជំងឺ​កូវីដ​១៩ ​មុខ​របរ​រត់ PassApp ​អាយុ​៣៥​ឆ្នាំ ​បាន​ស្លាប់​នៅ​ព្រឹកមិញ​នេះ​

  • 2021-04-14 02:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​ការ​បង្ហោះ​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​បញ្ជាក់​ថា​នៅ​ព្រឹកមិញ​នេះ ​មាន​ករណី​អ្នក​ឆ្លង​កូវីដ​១៩​ម្នាក់​នៅ​ព្រៃវែង ​បាន​ទទួល​មរណភាព​។

​ឯកឧត្ដម ​បាន​បញ្ជាក់​ថា​៖ មន្ទីរព័ត៌មាន​ខេត្តព្រៃវែង សូមគោរពរាយការណ៍​ជូនឯកឧត្តម ​អ្នកជំងឺ កូវីដ ​ស្លាប់​ជា​លើក​ដំបូង​ នៅមណ្ឌលព្យាបាលចុងប៉ម​ ម៉ោង ជាង ៦ ​ព្រឹកមិញ ឈ្មោះ ​ឡុច ធីម ​អាយុ ៣៥ ​ឆ្នាំភេទ ​ ប្រុស មកពីឃុំបឹងព្រះ​ ស្រុក បាភ្នំ ​ មុខរបរ រត់ passappនៅ ភ្នំពេញ។

​យ៉ាងណាមិញ ​ក្រសួង​សុខាភិបាល ​នៅ​មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។ ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ថ្ងៃ​នេះ ក៏​មិន​ទាន់​បញ្ចេញ​ផង​ដែរ៕

អត្ថបទ៖ វិធាវី

មតិយោបល់