- 2021-04-14 06:30:34
- ព័ត៌មាន
បើមិនចាំបាច់ កុំទៅម្តុំផ្សារចាស់អី! រកឃើញអាជីវករ ១៨នាក់ ឆ្លងកូវីដ១៩
- 2021-04-14 06:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចាំបាច់ កុំទៅម្តុំផ្សារចាស់អី! រកឃើញអាជីវករ ១៨នាក់ ឆ្លងកូវីដ១៩
ចន្លោះមិនឃើញ
គិតត្រឹមថ្ងៃទី ១៣ មេសានេះ អាជីវករផ្សារចាស់ ១៨ នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ គិតត្រឹមថ្ងៃទី១៣ ខែមេសានេះ បន្ទាប់ពីមានអ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីនោះ និងមានជាប់ពាក់ព័ន្ធមនុស្សច្រើននាក់។ នេះបើតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។
យ៉ាងណា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់យកសំណាកពិនិត្យ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ក្នុងករណីដែលមានការពាក់ព័ន្ធ ឬមានចេញរោគសញ្ញាមួយចំនួនដូចជា គ្រុនក្តៅ, ក្អក, កណ្តាស់, ឈឺបំពង់ក, ដកដង្ហើមខ្លីៗ សូមមេត្តារួសរាន់យកសំណាកពិនិត្យ។
ចំពោះទីតាំងដែលអាចពិនិត្យបានមានដូចជា វិទ្យាល័យបាក់ទូក, វិ.បឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យសូវៀត, សាលាមឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យតាមបណ្តាខេត្តនានា ៕