• 2021-05-05 04:19:51
  • សេដ្ឋកិច្ច

សូមសរសើរទឹកចិត្ត​ភ្នាក់ងារវីង រួមគ្នាម្តងទៀត ដើម្បីជួយសហគមន៍ ក្នុងគ្រាដ៏លំបាកនេះ!

  • 2021-05-05 04:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ នេះ ភ្នាក់ងារវីងទូទាំងប្រទេសបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួនម្តងទៀតហើយដើម្បីជួយសហគមន៍

ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេសបានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋានដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

អ្នកស្រី តាន់ សៀកលៀង មានអាយុ ៣០ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញបានរៀបចំអង្ករ ៣០០ គីឡូក្រាម ព្រមទាំងត្រីខកំប៉ុង និងទឹកត្រី នៅពីមុខហាងវីងរបស់គាត់ដើម្បីចែកជូនដល់សហគមន៍ ដែលភាគច្រើន ជាកម្មករសំណង់ និងអ្នករើសអេតចាយ។ អ្នកស្រី សៀកលាង បានឲ្យដឹងថា៖“ ការចូលរួមរបស់ខ្ញុំគឺមិនច្រើនទេ ប៉ុន្តែវានឹងជួយកាត់បន្ថយបន្ទុកដល់គ្រួសាររបស់ពួកគេបានខ្លះៗ។ ម្តាយខ្ញុំ និងខ្ញុំបានរស់នៅទីនេះជិត ៣០ ឆ្នាំហើយ។ យើងចង់ជួយអ្នកជិតខាងរបស់យើង” ។

នៅភាគឦសាននៃប្រទេសកម្ពុជាឯណោះវិញ លោកស្រី មូ ស៊ីវតាន មានអាយុ ៣៨ ឆ្នាំ ជាម្ចាស់ហាងវីង យីហោ ថៃ ឆាង ក្នុងខេត្តរតនគិរី បានចែកអាហារដល់អ្នកខ្វះខាត និងអ្នកធ្វើការងារនៅមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩។ លោកស្រី ស៊ីវតាន បានមានប្រសាសន៍ថា៖“ នេះជាស្មារតីនៃការចែករំលែកដល់សហគមន៍។ ឥឡូវនេះ ខ្ញុំកំពុងបបួលបងប្អូនឲ្យចូលរួមកិច្ចការសប្បុរសនេះបន្ថែមទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖“ សាមគ្គីភាពមានសារសំខាន់ក្នុងការជំនះនូវការលំបាកដែលកើតឡើងនៅក្នុងស្ថានភាពវិបត្តិបែបនេះ។ យើងមានមោទនភាពណាស់ដែលភ្នាក់ងាររបស់យើងជាច្រើនបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌បែបនេះម្តងទៀត។ សកម្មភាពសប្បុរសធម៌របស់ពួកគេនឹងជម្រុញអ្នកជិតខាងរបស់ពួកគេឱ្យចូលរួមផងដែរ ។”

លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានសង្កេតឃើញនូវការចូលរួមវិភាគទានសប្បុរសធម៌ពីភ្នាក់ងារវីងជាច្រើននៅទូទាំងប្រទេសនៅពេលពួកគេចែកចាយសកម្មភាពទាំងនោះតាមអ៊ីនធើណែត។

លោក ឈាងស្រេង មានប្រសាសន៍ថា៖“ យើងបានឃើញមានភ្នាក់ងារនៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង មណ្ឌលគីរី និងខេត្តដទៃទៀត បានជួយគាំទ្រសហគមន៍របស់ពួកគេ ។ យើងបានស្នើពួកគេឲ្យគោរពតាមវិធានការសុវត្ថិភាពដោយពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពសង្គម និងឈរតាមស្លាកសញ្ញាសុវត្ថិភាពនៅពេលពួកគេធ្វើកិច្ចការសប្បុរសធម៌” ។

ក្នុងគ្រាដ៏លំបាកនេះ វីងក៏មិនយកថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ពីវីងទៅវីងដោយប្រើកម្មវិធីស្មាតហ្វូនវីងហើយអនុញ្ញាតឲ្យផ្ទេរប្រាក់បានរហូតដល់ ២០.០០០ ដុល្លារ ក្នុង១ថ្ងៃ។ នេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងការផ្ញើប្រាក់ទៅគ្រួសាររបស់ពួកគេហើយនឹងកាត់បន្ថយការធ្វើដំណើរក្នុងពេលមានជំងឺកូវីដ ១៩ នេះ។

ចំណែក វីងម៉លក៏កំពុងផ្តល់សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃដល់អាជីវករដែលកំពុងជួបការលំបាកនិងអ្នកដែលត្រូវការទិញអាហារ គ្រឿងទេស និងទំនិញចាំបាច់តាមរយៈកម្មវិធីស្មាតហ្វូនវីង ។

ប្រជាជនក៏អាចប្រើកម្មវិធីស្មាតហ្វូនវីងដើម្បីទូទាត់ការចំណាយផ្សេងៗដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ សម្រាប់សេវាកម្មសំខាន់ៗដូចជា៖ ការទូទាត់ថ្លៃទឹកភ្លើង បញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់ជាមួយសេវាកម្មដឹកជញ្ជូន និងអាជីវកម្មផ្សេងៗ៕

មតិយោបល់