• 2021-05-07 02:25:43
  • ព័ត៌មាន

វ៉ាក់សាំងការពារកូវីដ ២ប្រភេទនេះ ចាក់តែមួយដូស មានប្រសិទ្ធភាពប្រឆាំងមេរោគដល់ទៅជាង ៩០%

  • 2021-05-07 02:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈទិន្នន័យដែលប្រទេសកូរ៉េខាងត្បូងបានបង្ហាញនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងច្បាស់ថា វ៉ាក់សាំង អាស្រ្តាហ្សេណេកា របស់អង់គ្លេស និង Pfizer របស់អាមេរិក មានប្រសិទ្ធភាពអាចប្រឆាំងនឹងវីរុសកូវីដបានរហូតដល់ទៅជាង ៩០% បន្ទាប់ពីចាក់ដូសទី១ រួច។

នាយកដ្ឋានគ្រប់គ្រងនិងប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូង បង្ហាញទិន្នន័យដែលខ្លួនទទួលបាននោះគឺ វ៉ាក់សាំង Pfizer ផ្តល់ប្រសិទ្ធភាពរហូតដល់ទៅ ៨៩.៧% ក្រោយរយៈពេល ២សប្តាហ៍បន្ទាប់ពីបានចាក់ដូសទី១ រួច។ ចំណែក វ៉ាក់សាំង អាស្រ្តហ្សេណេកា របស់ អង់គ្លេសវិញ ផ្តល់ប្រសិទ្ធភាព ៨៦%ក្រោយចាក់ដូសទី១ បាន២សប្តាហ៍ដូចគ្នា។

ក្នុងចំណោមមនុស្ស ១២៣៧នាក់ ដែលបានចាក់វ៉ាក់សាំងការពារហើយ គឺមានត្រឹមតែ ២៩នាក់ប៉ុណ្ណោះ ដែលថ្លោះធ្លោយឆ្លងវីរុសកូវីដ។ បើទោះបីជាវ៉ាក់សាំងដូសទី១ មានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសអាសុីមួយនេះ បន្តអំពាវនាវឱ្យប្រជាជនចាក់វ៉ាក់សាំងឱ្យបានគ្រប់២ដួស ដើម្បីធ្វើឱ្យប្រសិទ្ធភាពវ៉ាក់សាំងអាចការពារពីវីរុសកូវីដបាន ១០០%៕

ប្រភព៖ Asiaone ប្រែសម្រួល ៖ សង្ហា

មតិយោបល់