• 2021-05-07 04:13:59
  • ព័ត៌មាន

បង្ហើបមុនប្រកាសលទ្ធផល! រកឃើញខេត្តមួយហើយ មានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីក្រុងភ្នំពេញ

  • 2021-05-07 04:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានដែលទទួលបានអនុកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ខេត្តកណ្តាលជាខេត្ត ឈរនៅលំដាប់ថ្នាក់ទី ១ បន្ទាប់ពីរាជធានីភ្នំពេញ ខណៈខេត្តព្រះសីហនុ រកឃើញត្រឹមតែ ១ករណី ក្នុងរយៈពេល ២៤ម៉ោង។

នាព្រឹក ថ្ងៃទី ០៧ ឧសភា នេះ អនុកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញខេត្តមួយ ដែលជាប់រាជធានីភ្នំពេញ នោះគឺខេត្តកណ្តាល ដែលរកឃើញចំនួនអ្នកឆ្លងច្រើនជាងគេ ត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ យ៉ាងណា ក៏មាន ស្រុកមួយចំនួន ដូចជា ស្រុកកៀនស្វាយ ស្រុកល្វាឯម និង តាខ្មៅ ដែលបានតួលេខឆ្លងនៅថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២១ ដែលសុទ្ធតែជាស្រុកក្នុងភូមិសាស្ត្រខេត្តកណ្តាល ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់