• 2021-05-07 05:20:51
  • ព័ត៌មាន

ក្រុងសិរីសោភ័ណ រកឃើញអ្នកដំណើរ ២នាក់ ទៅពីភ្នំពេញវិជ្ជមានកូវីដ

  • 2021-05-07 05:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានបឋម ៖ នាព្រឹកថ្ងៃទី ០៧ ឧសភា ឆ្នាំ២០២១ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចាប់ជាប់អ្នកមកពីភ្នំពេញ ២ នាក់ វិជ្ជមានកូវីដ១៩ ។ យ៉ាងណា សូមបងប្អូនអ្នកមកពីភ្នំពេញ មេត្តាមកដល់ជម្រាបអាជ្ញាធរផង ដើម្បីងាយស្រួលក្នុងការជួយ។ នេះបើតាមប្រភពព័ត៌មានពី Banteay Meanchey News Youths ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ដែរថា អ្នកដំណើរ ២នាក់ ធ្វើដំណើរតាមរថយន្តក្រុង ចេញពីភ្នំពេញ សៀមរាប ក្រឡាញ់ វេលាម៉ោងបីរសៀល នាថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានកូវីត១៩ ដោយតេស្តរហស័នៅមន្ទីពេទ្យបង្អែកសិរីសោភ័ណ ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១ ។

អាស្រយ័ហេតុនេះ បងប្អូនដែលជិះរថយន្តក្រុងតាមពេលវេលាខាងលើត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក និងទំនាក់ទំនងមកមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចដែលនៅជិតលោកអ្នក ៕

អត្ថបទ៖ Keo Sokart

មតិយោបល់