• 2021-05-07 10:01:05
  • ព័ត៌មាន

សូមប្រុងប្រយ័ត្នទុកជាមុនផង! យប់នេះកម្ពុជាអាចនឹងមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទៀតហើយ

  • 2021-05-07 10:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការព្យាករណ៍របសើក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្ដប់បក់មកលើប្រទេសកម្ពុជា ។ ទន្ទឹមនឹងរដូវវស្សាឆ្នាំ២០២១ និងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានព្រមទាំងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ស្ទើរទូទាំងប្រទេស ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៕

មតិយោបល់