• 2021-05-08 01:41:11
  • ព័ត៌មាន

ល្អ​ខ្លាំង​ណាស់! ​ទី​បំផុត WHO ​ទទួល​ស្គាល់​វ៉ាក់សាំង​ចិន​ Sinopharmហើយ ខណៈ Sinovac អាចសប្ដាហ៍ក្រោយ

  • 2021-05-08 01:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់​មក ​អង្គការ​សុខភាព​ពិភព​លោក ​បាន​ប្រកាស​ទទួល​ស្គាល់​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​គឺ Sinopharm ​ហើយ ​ដោយ​ឱ្យ​ប្រើ​ក្នុង​គ្រា​អាសន្ន​បាន​។

គ្រូពេទ្យលើកបង្ហាញវ៉ាក់សាំង Sinopharm មុនចាក់ដល់មន្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងប្រទេសកម្ពុជា

​ការ​ទទួល​ស្គាល់​នេះ ​បន្ទាប់​ពី​ក្រុម​ការងារ WHO ​បាន​សិក្សារ​ច្បាស់​ពី​គុណភាព​របស់​វ៉ាក់សាំង​មួយ​ប្រភេទ​នេះ។ ​មួយ​វិញ​ទៀត ​វា​ក៏​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​គ្រោះ​ថ្នាក់​អ្វី​ដែរ។ ​ការ​ទទួល​ស្គាល់​របស់ WHO ​នេះ នឹង​ធ្វើ​ឱ្យ​ការ​ចែកចាយ​វ៉ាក់សាំង​តាម​រយៈ COVAX ​មាន​កាន់​តែ​ច្រើន​ឡើង​ទៀត ​ទៅ​តាម​ប្រទេស​ក្រីក្រ​នានា។

​នេះ​ជា​វ៉ាក់សាំង​ចិន​ទី​មួយ​ដែល​អង្គការ​សុខភាព​ពិភព​លោក​ទទួល​ស្គាល់។ ​ដោយ​ឡែក​នៅ​សប្ដាហ៍​ក្រោយ​គេ​មាន​ទំនុក​ចិត្ត​ថា WHO ​នឹង​ប្រកាស​ពី​ការ​ទទួល​ស្គាល់​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​ទៀត​គឺ Sinovac Biotech ដែល​ក្រុម​ការងារ​បាន​ពិនិត្យ​តាំង​ពី​ដើម​សប្ដាហ៍​នេះ​មក។ ​

​សូម​បញ្ជាក់​ថា​កន្លង​មក​នេះ ​ចិន​បាន​ចែក​ចាយ​វ៉ាក់សាំង Sinopharm ​រហូត​ដល់​៦៥​លាន​ដូស​ទៅ​ហើយ ​និង​ច្រើន​ជាង​២០០​លាន​ដូស​ទៀត​ចំពោះ​វ៉ាក់សាំង Sinovac។ ក្រោយ​ពី​ការ​ទទួល​ស្គាល់​របស់ WHO គេ​រំពឹង​ថា​វ៉ាក់សាំង​ចិន​នេះ ​នឹង​កាន់​តែ​មាន​ការ​ប្រើប្រាស់​ទូលំទូលាយ​ថែម​ទៀត៕

ប្រភព៖ Channelnewsasia អត្ថបទ៖ វិធាវី

មតិយោបល់