• 2021-05-14 04:40:55
  • ព័ត៌មាន

កាន់តែល្អ តួលេខឆ្លងបន្តធ្លាក់ចុះ ខណៈអ្នកជាសះស្បើយកាន់តែច្រើន ពី១ថ្ងៃទៅ ១ថ្ងៃ

  • 2021-05-14 04:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាបន្តធ្លាក់ចុះ ជាពិសេសចំនួនអ្នកឆ្លងនៅរាជធានីភ្នំពេញ មានការធ្លាក់ចុះ ត្រឹម ២៤ ម៉ោងចុងក្រោយនេះ។ នាថ្ងៃទី ១៤ ឧសភា ឆ្នាំ២០២១ ក្រសួងបានប្រកាសចំនួនអ្នកឆ្លងកូវីដ១៩ សរុបទូទាំងប្រទេសមានចំនួន ៣៥៨ នាក់ ថយចុះ ៨៨ នាក់ បើធៀបទៅនឹងថ្ងៃទី ១៣ ឧសភា ឆ្នាំ២០២១។ ខណៈអ្នកជាស្បើយមានចំនួន ៣៤៨ នាក់។

ជាលទ្ធផល នៃការបង្ហាញតួលេខខាងលើ បញ្ជាក់បានថា ពលរដ្ឋកម្ពុជាបានកំពុងអនុវត្តយ៉ាងល្អនូវវិធានការការពារ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។ មួយវិញទៀត នេះបង្ហាញពីប្រសិទ្ធភាពនៃការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជួរមុខសម្តេចតេជោ ក៏ដូចជាអាជ្ញាធរ និងក្រសួងពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ ក៏ដូចជាការរាំងខ្ទប់ នូវការឆ្លងពីបុគ្គល១ ទៅបុគ្គលម្នាក់ទៀត និងពីកន្លែង១ ទៅកន្លែង១ទៀត បានយ៉ាងល្អផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន

មតិយោបល់