• 2021-05-17 08:48:35
  • ព័ត៌មាន

សារ៉េថ្ងៃជាមួយពួកម៉ាកទៅ! ជិះម៉ូតូតែវឹងដល់ភ្លាម ទេសភាពស្អាតកប់សារី

  • 2021-05-17 08:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋានទំនប់ស្លា គឺជាទីកម្សាន្តដ៏ពេញនិយមជាមួយទេសភាពមាត់ទំនប់ធម្មជាតិ ភ្នំព័ទ្ធជុំវិញ ខ្យស់អាកាសបរិសុទ្ធ ដ៏ស្រស់ស្អាតនាពេលបច្ចុប្បន្ន សម្រាប់ភ្ញៀវទេសចរគ្រប់រូប មកលេងកម្សាន្តសប្បាយកាត់ស្ត្រេស សោយសុខទេសភាពខ្យល់បរិសុទ្ធ នាឱកាសថ្ងៃឈប់សម្រាក និងចុងសប្ដាហ៍ ជាដើម។

ទំនប់ស្លាមាន ទីតាំងស្ថិតនៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅមិនឆ្ងាយប៉ុន្មានពីភ្នំពេញឡើយ ដោយចេញពីរាជធានីភ្នំពេញចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រស្ថិតនៅលើផ្លូវជាតិ៤១ ដល់ផ្សារស្រង់បត់ស្តាំតាមផ្លូវលេខ១៤៣ ប្រហែល ៥គីឡូម៉ែត្រ ដល់សាលាឃុំស្រង់ រួចបត់ឆ្វេងប្រហែល ១០០០ម៉ែត្រ នឹងទៅដល់ទីតាំងហើយ។

ទំនប់ស្លា ជារមណីយដ្ឋានបែប កៃច្នៃ និងធម្មជាតិ មានតែមួយគត់ដែលទើបលេចឡើងយ៉ាងថ្មីសន្លាងនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាទីកម្សាន្តសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានបើកដំណើរការចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ៕

ប្រភព:Facebook Page រមមណីយដ្ឋាន ទំនប់ស្លា

អត្ថបទដោយ :Su In

មតិយោបល់