• 2021-05-17 08:33:01
  • ព័ត៌មាន

កាន់តែមានសង្ឃឹម! ចុងខែនេះ កម្ពុជាមានវ៉ាក់សាំង ២លានដូសក្នុងដៃ ត្រៀមចាក់ជូនពលរដ្ឋនៅភ្នំពេញ

  • 2021-05-17 08:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភាខាងមុខនេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ឲ្យប្រជាជននៅរាជធានីភ្នំពេញចាក់បានគ្រប់ ឬជិតគ្រប់។ ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រហ្វេសបុកផេក នៃទូរទស្សន៍ជាតិកម្ពុជា ទទក - TVK នាថ្ងៃទី១៧ ឧសភា ២០២១នេះ។ ·

វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ក្នុងខែឧសភា ឆ្នាំ ២០២១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងលើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ៕

ប្រភព: ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

អត្ថបទស្រួលដោយ :Su In

មតិយោបល់