• 2021-05-19 01:22:04
  • ព័ត៌មាន

គំរូល្អណាស់! ផ្ទុះការសរសើរខេត្តព្រះសីហនុ រៀបចំលម្អទង់ជាតិខ្មែរ តាមដងវិថីស័ក្ដិសមបំផុត

  • 2021-05-19 01:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដែនដីនិរតី ឬ គេស្គាល់ថា តារារះនាទិសនិរតី ពេលនេះកំពុងកែប្រែមុខមាត់ បង្អួតសម្រស់ទៅកាន់ពិភពលោក ជាមួយនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន ។ មហាវិថី វិថី តូចធំ ខ្វាត់ខ្វែង បានស្ថាបនារួចរាល់ កំពុងស្ទួយឱ្យខេត្តព្រះសីហនុ កាន់តែមានភាពទាក់ទាញ បង្កភាពងាយស្រួលដល់ការធ្វើដំណើរ ថែមទាំងអាចស្រូបទាញភ្ញៀវទេសចរឱ្យទៅទស្សនាមិនជិនណាយ ។

សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ កំពុងរីកដុះដាលដូចផ្សិត ជាពិសេសការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ពិតជាមានរបៀបរៀបរយគួរឱ្យសរសើរ ។ បន្ថែមលើពីនេះទៀត ថ្មីៗនេះរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំលម្អដោយទង់ជាតិខ្មែរ បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដួងព្រលឹងជាតិខ្មែរ បញ្ជាក់ឱ្យបរទេសឃើញថា នេះហើយដែនដីខ្មែរដ៏រុងរឿង ។ ក្រោយពីឃើញមានការរៀបចំបែបនេះ បានធ្វើឱ្យមហាជនខ្មែរ មានការសារទរនឹងពេញចិត្តជាខ្លាំង ហើយជាគំរូដ៏ល្អមួយ សម្រាប់បណ្ដារាជធានី- ខេត្តផ្សេងទៀត គួររៀបចំបែបនេះ ពិតជាស័ក្ដិសមណាស់ ៕

រូបភាពដោយ៖ ( ស៊រ )

មតិយោបល់