• 2021-05-21 02:40:01
  • ព័ត៌មាន

សូមកុំចេះតែប្រើ! ពេទ្យជំនាញ ពន្យល់ពីករណីតារាថៃម្នាក់ ប្រើផលិតផលបំប៉នឱ្យស រហូតបំផ្លាញស្រទាប់ការពារស្បែកយ៉ាងធ្ងន់ធ្ងរ

  • 2021-05-21 02:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិតជំនាញ ឯកទេសរោគអាលែកសុីស្បែកមួយរូប បានពន្យល់ថា ៩៩% នៃអាហារបំប៉នដើម្បីឱ្យស្បែកស គឺនឹងបំផ្លាញកោសិការមេឡាណូស៊ីត ដែលបណ្តាលឱ្យមានជំងឺ Dermatite។ កោសិការមេឡាណូស៊ីតវាមានមុខងារបង្កើតពណ៌ស្បែកផង និងការពារស្បែកពីកាំរស្មីព្រះអាទិត្យផង។

តួយ៉ាងដូចជាករណីតារាភាពយន្តថៃម្នាក់ កើតជំងឺតាអកធ្ងន់ធ្ងរដោយសារបានប្រើថ្នាំដើម្បីឱ្យស្បែកស ទាំងលេបនិងលាបរហូតដល់ថ្នាក់បំផ្លាញស្រទាប់ការពារស្បែក។ ជំងឺតាអកនេះពិបាកព្យាបាលណាស់ព្រោះពេលណាដែលជាហើយ នឹងលាប់មកវិញដដែលៗ។ ករណីខ្លះរហូតពេទ្យធុញលែងព្យាបាលក៏មានហើយបណ្តោយទៅតាមកម្ម។

ការពន្យល់របស់វេជ្ជបណ្ឌិតខាងលើ គឺជាសារមួយដាស់តឿនទៅដល់បងប្អូនដែលនិយមប្រើប្រាស់ផលិតផលដើម្បីជួយឱ្យស្បែកស។ ឡេលាបស្បែក និងថ្នាំសស្បែក (លេបបណ្តេញមេឡានីន) មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពស្បែករបស់បងប្អូន និងអាចបណ្តាលឱ្យកើតទៅជាជំងឺតាអកជាដើម៕

ប្រភព ៖ គណនីហ្វេសប៊ុក វេជ្ជបណ្ឌិត Hen Phearak

អត្ថបទ ៖ សង្ហា

មតិយោបល់