• 2021-06-08 02:50:30
  • ព័ត៌មាន

តិចច្រឡំនៅហាវ៉ៃ ទិដ្ឋភាពទាំងនេះ គឺនៅព្រះសីហនុ ពិតជាប្លែកភ្នែក ស្អាតខ្លាំងណាស់

  • 2021-06-08 02:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិវឌ្ឍខ្លាំងមិនចាញ់បរទេស រូបភាពច្រើនសន្លឹកពីឆ្នេរអូត្រេះ អមដោយផ្លូវខ្វែងខ្វាត់ពីតំបន់កណ្តាលក្រុង មកកាន់សមុទ្យឆ្នេរខ្សាច់សក្បុស ដែលអាចឲ្យអ្នកមើលឃើញយ៉ាងច្បាស់ពីសម្រស់សមុទ្ររបស់កម្ពុជា។

នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ ភាពស្រស់ស្អាតនៃឆ្នេរអូត្រេះ ត្រូវបានបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនតាមរយៈរូបភាព ជាង ៦០សន្លឹក ដែលថតដោយ Photographer Ny Steven។ តាមរយៈរូបភាពទាំងអស់នោះ ពិតជាមិនសរសើរមិនបានពិតមែន ពីភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្នុងរយៈចុងក្រោយនេះ មានទាំងអគារខ្ពស់ៗ ទំនើប និងសុទ្ធតែបានរចនាឡើងយ៉ាងទាក់ទាញ គួបផ្សំជាមួយផ្លូវខ្វែងខ្វាត់ក្នុងក្រុង និងតាមបណ្តោយសមុទ្រដែលធ្វើឲ្យអ្នកដែលបានឃើញ ពិបាកទប់អារម្មណ៍ក្នុងការទៅមើលឲ្យបានយ៉ាងតិចក៏ម្តងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅមានការអភិវឌ្ឍយ៉ាងច្រើនទៀតផងដែរ ដែលធ្វើឲ្យក្រុងកំពង់សោម កែប្រែមុខមាត់បានយ៉ាងល្អបែបនេះ ៕

ខាងក្រោមនេះជារូបភាពដែលថតពីលើនៃទិដ្ឋភាពដ៏ស្រស់ត្រកាលឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ៖

សម្រាប់រូបភាពបន្ថែម សូមចុចត្រង់នេះ

អត្ថបទ ៖ មេខាឡា

មតិយោបល់