• 2021-06-09 03:12:52
  • ព័ត៌មាន

ប្រយុទ្ធ បញ្ជាឱ្យមន្រ្តីពន្លឿនការងារផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ ខណៈនៅសល់ ១ឆ្នាំទៀតនឹងផុតអាណត្តិ

  • 2021-06-09 03:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យគណៈរដ្ឋមន្រ្តីពន្លឿនការអនុវត្តគម្រោងនានាដែលនៅសេសសល់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន ខណៈរដ្ឋាភិបាលនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ នឹងត្រូវផុតអាណត្តិ។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃ ពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១។

ថ្លែងបន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ លោក ប្រាយុទ្ធ បាននិយាយថា រហូតមកដល់ពេលនេះរដ្ឋាភិបាលបានអនុម័តការចំណាយស្មើនឹងថវិកាចំនួន ៩៨៤ ពាន់លានបាត នៃប្រាក់កម្ចី ១ទ្រីលានបាត ដែលបានយល់ព្រមដោយគណៈរដ្ឋមន្រ្តីកាលពីខែមេសាឆ្នាំមុន ដើម្បីយកមកប្រើប្រាស់ក្នុងការទប់ស្កាត់មេរោគរាតត្បាត កូវីដ-១៩។

នាយករដ្ឋមន្រ្តីថៃរូបនេះ បាននិយាយថា លោកបានណែនាំដល់គណៈរដ្ឋមន្រ្តីទាំងអស់ឱ្យពន្លឿនគម្រោងនានាដែលនឹងត្រូវអនុវត្តនៅឆ្នាំក្រោយ ហើយធ្វើផែនការដែលអាចត្រូវបានប្រើដោយរដ្ឋាភិបាលថ្មី ដោយសង្កត់ធ្ងន់ថាការបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជន គឺជាគន្លឹះសំខាន់៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់