• 2021-06-09 03:24:51
  • ព័ត៌មាន

ឈប់ឆ្ងល់ទៀតទៅ! នេះហើយជាមូលហេតុដែល ភូមា ឬ មីយ៉ាន់ម៉ា ក្លាយជារដ្ឋមួយតែមានឈ្មោះពីរ

  • 2021-06-09 03:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមា ឬ ​មីយ៉ាន់ម៉ា​ គឺ​ជា​ឈ្មោះ​របស់​ប្រទេស​មួយ​ស្ថិត​នៅ​តំបន់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​កម្ពុជា​ ពោល​គឺ​បាំង​តែ​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ​ និង​ធ្លាប់​មាន​ព្រំ​ប្រទេស​ជាប់​អាណា​ចក្រ​ខ្មែរ​កាល​ពី​សម័យ​​បុរាណ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ខ្លះ​ហៅ​ប្រទេស​នេះ​ថា ភូមា​ (Burma) ឬ​ខ្លះ​ហៅ​ថា​ មីយ៉ាន់ម៉ា​ (Myanmar) ប៉ុន្តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ស្រពិចស្រពិល​ថា​តើ​ឈ្មោះ​នេះ​ ​មួយ​ណា​ត្រឹមត្រូវ ឬ​ក៏​ត្រូវ​ទាំង​ពីរ? មាន​មនុស្ស​តិចតួច​ណាស់​អាច​ផ្តល់​ចម្លើយ​បែបនេះ​​បាន​។​ តាម​ពិត​ឈ្មោះ​​ផ្លូវការ​នៅ​លើ​ឯកសារ ឈ្មោះ​របស់​ប្រទេស​នេះ​គឺ​មីយ៉ាន់ម៉ា​ ដោយ​វា​កើត​ឡើង​នៅ​ឆ្នាំ​ ​១៩៨៩ នៅ​ពេល​ដែល​រដ្ឋាភិបាល​យោធា​​បាន​ដូរ​ឈ្មោះ​ពី ​"​ភូមា​" មក​ជា​ "មី​យ៉ាន់​ម៉ា" ក្រោយ​ពី​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការបះបោរ​មួយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​យ៉ាងណា ប្រជាជន​ភាគច្រើន​បន្ត​នៅ​ប្រើ​ឈ្មោះ​ទាំងពីរ ផ្លាស់​ប្ដូរ​គ្នា​ដោយ​​តែ​ម្ដង​​។​ នៅ​ពេល​យោធា​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ឧត្ដមសេនីយ៍​ឈ្មោះ​ ណេ វិន នៅ​ឆ្នាំ​១៩៨៩ មាន​ការ​ជំរុញ​អោយ​បង្កើត​អត្តសញ្ញាណ​ជាតិ​មួយ ក្នុងចំណោម​ក្រុម​ជនជាតិភាគតិច​ដ៏​ច្រើន​របស់​ប្រទេស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​គេ​ប្រើ​ពាក្យ​ថា​ "ភូមា​" គឺ​គេ​អាច​​គិត​ថា​សម្រាប់​ជនជាតិ​ភូមា​តែប៉ុណ្ណោះ ដូច្នេះ​ ការ​ប្រើ​ពាក្យ​ មី​យ៉ាន់​ម៉ា​ គឺ​ជា​​នយោបាយ​ដែល​ត្រូវ​បាន​សន្មត​ថា​វា​ក្ដោប​យក​មនុស្ស​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​សារ​តែ​ដែនដី​មីយ៉ាន់ម៉ា​គឺ​ចម្រុះ​ដោយ​ជនជាតិ​ដើម​ច្រើន បើ​ទោះ​ជា​ភូមា​មាន​ភាគ​ច្រើន​ក៏​ដោយ​។​ ការ​ដូរ​ឈ្មោះ​នេះ​ក៏​ជា​​វិធី​មួយ​ទៀត​ដើម្បី​​បំបាត់​ឥទ្ធិពល​អាណានិគម​អង់គ្លេស​ចេញពី​ប្រទេស៕

មតិយោបល់