• 2021-06-16 02:11:48
  • ព័ត៌មាន

សូមប្រុងប្រយ័ត្ន! ស្ងាត់ៗកោះកុងផ្ទុះឆ្លងជាចង្កោមធំ រកឃើញមនុស្សជាង ៦០នាក់ឆ្លងតៗគ្នា

  • 2021-06-16 02:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានការស្ងប់ស្ងាត់មួយរយៈពេលនេះ បានផ្ទុះឆ្លងខ្លាំងជាថ្មី ដោយអាជ្ញាធរខេត្តកោះកុង បានប្រកាសស្ដីពីការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ជាលទ្ធផលភ្លាមៗ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦២នាក់ បន្ថែមទៀត។

សូមបងប្អូនដែលមានការជាប់ពាក់ព័ន្ធទាំងអស់ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម..។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន៕

អត្ថបទដោយ ៖ Su In

មតិយោបល់