• 2021-06-17 09:14:26
  • ព័ត៌មាន

សោកស្ដាយណាស់! តាមរបាយការណ៍ មានអ្នកស្លាប់កើនដល់១៨នាក់ហើយក្នុងខេត្តមួយនេះ

  • 2021-06-17 09:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍ពីរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបក្នុងខេត្តចំនួន១៨នាក់ ក្នុងនោះមានស្រីចំនួន១២នាក់ ហើយបានស្លាប់ក្រៅមន្ទីរពេទ្យចំនួន២នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង១៨នាក់ មានជនជាតិបរទេសចំនួន៤នាក់ ជនជាតិថៃ២នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់។ នេះបើតាមរយៈការចេញផ្សាយលើគណនីហ្វេសប៊ុក Banteay Meanchey News Youths នាថ្ងៃទី១៧ មិថុនា ២០២១នេះ។​

សោកនាដកម្ម​ បានកើតឡើងបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរនៃជំងឺដ៏កាចសាហាវមួយនេះ បណ្តាលឲ្យប្រជាពលរដ្ឋជាច្រើនបានឆ្លង និងស្លាប់ជាបន្តបន្ទាប់ ខណៈក្រុមគ្រូពេទ្យជួរមុខទាំងអស់ក៏ខំប្រឹងប្រែងប្រយុទ្ធតតាំងជាមួយនឹងជំងឺឆ្លងនេះ ដូចកំពុងតែប្រយុទ្ធក្នុងសមរភូមិសង្គ្រាមយ៉ាងដូច្នោះដែរ។

បច្ចុប្បន្នស្ថានភាពកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យកំពុងស្ថិតក្នុងការព្រួយបារម្ភជាខ្លាំងដោយមានតួលេខអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ រីឯចំនួនអ្នកស្លាប់ក៏កើនឡើងច្រើនផងដែរ។ សូមសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ពិសេសអនុវត្តន៍វិធានរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានជាប់ជានិច្ច៕

ប្រភព៖ Banteay Meanchey News Youths

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី