• 2021-06-29 08:41:58
  • ព័ត៌មាន

បុរសម្នាក់ ត្រូវបានចាប់ខ្លួនក្រោយពីបង្ហោះរូបភាព និងវីដេអូអាសអាភាសរបស់ក្មេងស្រីអាយុក្រោម១៨ឆ្នាំ

  • 2021-06-29 08:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលីសថៃបានចាប់ខ្លួនអ្នកគ្រប់គ្រងគេហទំព័រអាសអាភាសមួយ ហើយរឹបអូសឯកសាររាប់ពាន់ដែលមានទាំងក្មេងស្រីមិនទាន់គ្រប់អាយុ និងមនុស្សពេញវ័យ ចេញពីផ្ទះរបស់ជនសង្ស័យនៅក្នុងស្រុក Mae Ramat ខេត្ត Tak ប្រទេសថៃ។

មន្រ្តីមកពីការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ិនធឺណែត និងប៉ូលីសក្នុងតំបន់បានចូលរួមក្នុងការឆ្មក់ចូលផ្ទះរបស់ជនសង្ស័យ ហើយបានដកហូតកុំព្យូទ័រ ទូរស័ព្ទដៃ និងសៀវភៅធនាគារ។ ជនសង្ស័យមានឈ្មោះថា Olarn អាយុ ២៨ ឆ្នាំបានបង្ហោះវីដេអូអាសអាភាសរបស់ក្មេងស្រីថៃ ដែលមិនទាន់គ្រប់អាយុ១៨ឆ្នាំផង ។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់ក្មេងស្រីមួយក្រុមដែលមានអាយុក្រោម ១៨ ឆ្នាំដែលរូបភាពនិងវីដេអូរបស់ពួកគេត្រូវបានគេបង្ហោះនៅលើគេហទំព័រមួយ ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបណ្តាញទំនាក់ទំនងរបស់ប្រទេសរុស្ស៊ី មានអ្នកប្រើប្រាស់ប្រមាណ ៥០០លាននាក់នៅជុំវិញពិភពលោក។

ក្រុមប៉ូលិសបានរកឃើញឯកសារប្រមាណ ១សែន ដែលជារូបភាព និង វីដេអូអាសអាភាស របស់ស្ត្រីរងគ្រោះ មានទាំងកុមារនិងមនុស្សពេញវ័យនៅលើកុំព្យូទ័រនិងទូរស័ព្ទដៃរបស់ជនសង្ស័យ។ បន្ទាប់ពីបានសួរចម្លើយហើយ ប៉ូលីសបាននិយាយថាលោក Olarn បានសារភាពថារូបលោកពិតជាអ្នកដែលបានបង្ហោះវីដេអូ និង រូបភាពអាសអាភាសទាំងអស់នោះមែន ដោយបានបង្ហោះអស់រយៈពេលមួយឆ្នាំមកហើយ។

តាមរបាយការណ៍ជនសង្ស័យខាងលើទទួលបានថ្លៃឈ្នួលប្រហែល ៥ ម៉ឺនបាត ឫ ស្មើនឹង ១៥០០ដុល្លារ ក្នុងមួយខែពីអ្នកដែលចូលមើលគេហទំព័រ។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថាជនសង្ស័យមានប្រាក់ច្រើនជាង ៣មុឺនដុល្លារនៅក្នុងគណនីធនាគារ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់