- 2021-07-13 03:02:38
- ព័ត៌មាន
យុទ្ធសាស្រ្តថ្មី! ថៃ គ្រោងយកវ៉ាក់សាំង Sinovac ចាក់ដូសទី១ និង AstraZeneca ចាក់ដូសទី២
- 2021-07-13 03:02:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្រ្តថ្មី! ថៃ គ្រោងយកវ៉ាក់សាំង Sinovac ចាក់ដូសទី១ និង AstraZeneca ចាក់ដូសទី២
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលប្រទេសថៃ បានប្រកាសឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ថាប្រទេសថៃ គ្រោងនឹងបញ្ចូល ការចាក់វ៉ាក់សាំង Sinovac និង AstraZeneca នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិ ដើម្បីជំរុញភាពស៊ាំប្រឆាំងនឹងវីរុសឆ្លងដ៏កាចសាហាវមួយនេះ។
គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លង បានអនុម័តឱ្យប្រើវ៉ាក់សាំង Sinovac ជាដូសទី១ និង AstraZeneca ជាដូសទី២។ រយៈពេលនៃការចាក់ដូសទី ២ នឹងត្រូវធ្វើឡើងប្រហែល ៣ ទៅ ៤ សប្តាហ៍បន្ទាប់ពីបានចាក់ដូសទី១ រួច។
អាជ្ញាធរសុខាភិបាលថៃ ជឿជាក់ថាការចាក់រួមបញ្ចូលគ្នានៃវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងលំដាប់លំដោយនេះ នឹងបង្កើនភាពសុាំកាន់តែខ្លាំងជាងមុន ប្រឆាំងនឹងវីរុសនេះ ជាពិសេសវីរុសកូវីដ ឌែលតា (Delta) កំពុងឆ្លងរាលដាលខ្លាំង និងត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា៕