• 2021-08-03 04:10:17
  • ព័ត៌មាន

ស្វាងចែស! បង់រាប់ម៉ឺនដុល្លារ កាណាដាពិន័យអ្នកដំណើរអាមេរិក ២នាក់ រឿងបន្លំឯកសារចាក់វ៉ាក់សាំង

  • 2021-08-03 04:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីកាណាដា បានផាកពិន័យអ្នកដំណើរ ២នាក់ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយរកឃើញថា មានពាក់ព័ន្ធក្នុងករណីក្លែងឯកសារធ្វើតេស្ត និងឯកសារចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នេះបើតាមប្រភពព័ត៌មានពី រ៉យទ័រ នាថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារសុខភាពសាធារណៈ ប្រទេសកាណាដា អ្នកដំណើរមកពីសហរដ្ឋអាមេរិក ដែលមិនបញ្ចេញឈ្មោះទាំងពីររូបនេះ បានចូលប្រទេសកាណាដា នៅដើមសប្តាហ៍នៃ ខែសីហា ហើយត្រូវបានឃាត់ខ្លួន និងផាកពិន័យជាទឹកប្រាក់បន្ទាប់ពីអ្នកត្រួតពិនិត្យ នៅអាកាសយានដ្ឋានតូរ៉ុនតូ បានរកឃើញប័ណ្ណចាក់វ៉ាក់សាំង របស់ពួកគេក្លែងក្លាយ។

អ្នកទាំងពីរត្រូវបានផាកពិន័យជាទឹកប្រាក់ ដោយក្នុងម្នាក់ ១៩៧២០ ដុល្លារកាណាដា (ប្រមាណ ១៦០០០ ដុល្លារអាមេរិក)។ រឿងនេះបានកើតឡើង នៅពេលដែលប្រទេសកាណាដា បន្ធូរបន្ថយការរឹតត្បិត នៃការធ្វើដំណើរលើអ្នកទស្សនាអាមេរិក ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ Lady

មតិយោបល់