• 2021-08-04 01:41:40
  • ព័ត៌មាន

មកដឹងដើមហេតុនាំឱ្យលោកមេធាវីលង់ទឹកស្លាប់ នៅឆ្នេរអូរត្រេះ១ គួរឱ្យស្រណោះ

  • 2021-08-04 01:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកសពមេធាវីដែលបាត់ខ្លួនដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ ជូ ជាគុយ មេធាវីជំនាន់១៤ ដោយបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានរកឃើញហើយ។

សពមេធាវីជំនាន់១៤ ដែលបានលង់ទឹកសមុទ្រនៅតំបន់ឆ្នេអូត្រេះ១ ត្រូវបានរកឃើញហើយនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ដោយអណ្តែតទៅប្រហែល ១គីឡូម៉ែត្រពីកន្លែងកើត ។ មូលហេតុនាំឱ្យលោកមេធាវីលង់ទឹកស្លាប់ គឺមុនពេលកើតហេតុរូបលោក និងមិត្តភក្ដិ បាននាំគ្នាលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ និងខ្យល់បោកបក់ខ្លាំង ជនរងគ្រោះបានបាត់ខ្លួន តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច ថ្ងៃទី ៣ សីហា នៅចំណុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។ ក្នុងប្រតិបត្តិការនៃការស្វែងរកនេះ មានការចូលរួមពីក្រុមអ្នកមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុង ដើម្បីចូលរួមស្វែងរកជនរងគ្រោះ៕

អត្ថបទដោយ ៖ Su In

មតិយោបល់