• 2021-08-04 03:39:45
  • ព័ត៌មាន

ភ្ញាក់ព្រឺត! ពេលដឹងថាស្ពានបណ្តែតទឹកមានតាំងពីសម័យបុរាណ សង់ពី​ឬស្សី អាចទ្រទម្ងន់បានរាប់សិបតោន

  • 2021-08-04 03:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានបណ្តែតទឹក ត្រូវបានរកឃើញថា មានប្រើតាំងពីសម័យបុរាណមកម្ល៉េះ ហើយវាសង់ពីដើមឬស្សី អាចទ្រ​ទម្ងន់បានប្រមាណ ២០ ទៅ ៣០តោន។ តាមចម្លាក់បុរាណ បានបង្ហាញថា ស្ពាននោះសង់ពីដើមឬស្សី ចង​ភ្ជាប់គ្នាជាបាច់ៗ ហើយមានក្រាលក្តារ ឬបន្ទះឬស្សីពីលើ ដែលអាចធ្វើចរាចរពីលើបានងាយស្រួល។

ត្រង់នេះយើងអាចយល់បានថាស្ពានបណ្តែតទឹកធ្វើពីជ័រ ដែលគេដាក់ឆ្លងនៅប្រាសាទអង្គរជំនួស​ស្ពានហាល​ដែលកំពុងជួសជុល ពុំមែនមានជាលើកដំបូងនោះទេ គឺមានតាំងពីសម័យបុរាណមកម្ល៉េះ គ្រាន់តែ​សម្ភារ:យក​មក​សាងសង់​ខុសគ្នា​តាមទេសកាល និងប្រើបច្ចេកទេសមិនទំនើបដូចបច្ចុប្បន្នតែប៉ុណ្ណោះ។

ការសាងសង់ស្ពានបណ្តែតទឹកក្នុងតំបន់បេតិកភណ្ឌពិភពលោក គឺមានការឆ្លងយោបល់ និងជជែកគ្នាយ៉ាង​យូរពី អ្នកបច្ចេកទេសជាតិ និងអន្តរជាតិ ហើយដោយបុព្វហេតុត សម័យអង្គរធ្លាប់សង់ស្ពានបណ្តែតទឹកនេះ ទើបគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ បានគាំទ្រឲ្យមានការសង់ស្ពានបណ្តែតទឹកនេះឡើង។

ស្ពានបណ្តែតទឹក ឆ្លងទៅប្រាសាទអង្គរវត្ត ដែលនឹងដាក់ឲ្យប្រើជំនួសស្ពានហាល មានសមត្ថភាពអាចទ្រ​មនុស្ស​បានជាង ៦ពាន់នាក់ក្នុងពេលតែមួយ គ្រោងនឹងដាក់ដំណើរការតាំងពីខែឧសភា ឆ្នាំ២០១៧មក​ម្ល៉េះ​។ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុនបានជួសជុល​ស្ពានហាល​ប្រាសាទ​អង្គរវត្ត ដំណាក់កាលទី ២ ដោយបិទចរាចរណ៍ទាំងស្រុងជាច្រើនឆ្នាំមកហើយ។

​ភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិ បានឆ្លងកាត់ទៅទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពាន​បណ្តែត​ទឹក ដែលស្ថិតនៅខាងត្បូងស្ពានហាលជំនួសវិញ ដើម្បីបញ្ជៀសនូវហានិភ័យ ដោយសារជួសជុល។ យ៉ាង​ណាស្ពានហាលប្រាសាទ​អង្គរវត្តគ្រោងបើកឲ្យឆ្លងធម្មតាវិញនៅ​ក្នុងឆ្នាំ២០២១នេះ ក្រោយការជួសជុល​ជិតរួចរាល់​ជាស្ថាពរ៕

មតិយោបល់