• 2021-08-05 02:11:58
  • ព័ត៌មាន

កូនស្រីទី២ របស់ឯកឧត្ដមហ៊ុន ម៉ាណែត គូររូបភ្ជាប់សារជូនពរលោកតាថ្ងៃខួបកំណើតជា៣ភាសា ពោរពេញដោយអត្ថន័យ

  • 2021-08-05 02:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី ហ៊ុន ពេជមុន្នីលីណា ជាចៅស្រីសំណព្វចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូររូបលោកតារបស់ខ្លនយ៉ាងស្រស់ស្អាត ដោយភ្ជាប់ជាមួយសារជូនពរ ប្រកដោយអត្ថន័យយ៉ាងជ្រាលជ្រៅជា ៣ ភាសា មានភាសាខ្មែរ អង់គ្លេស និងចិន ក្នុងឱកាសខួបកំណើតរបស់លោកតា។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។

សូមបងប្អូនមកមើលទឹកដៃដ៏ប៉ិនប្រសព្វរបស់កុមារី ហ៊ុន ពេជមុន្នីលីណា និងសារជូនពរពោរពេញដោយអត្ថន័យដូចខាងក្រោមនេះ៖

កូនស្រីទី២ របស់ឯកឧត្ដម ហ៊ុន ម៉ាណែត រូបនេះ តែងដណ្ដើមបានតំណែងកំពូលតារាងកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យា ប្រចាំតំបន់អាស៊ី (Asia’s Top 100 Students) និងកម្រិតពិភពលោក (World Top 100 Students)។ ពោលកុមារីរូបនេះ ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនផ្នែកគណិតវិទ្យាជូនដល់គ្រួសារ និងប្រទេសកម្ពុជា ។

តាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់មានជន្មាយុ ៧០ឆ្នាំហើយនៅថ្ងៃនេះ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃថ្ងៃខួបកំណើតគម្រប់៦៩ ឈានចូល៧០ឆ្នាំ (៥ សីហា ១៩៥២ - ៥ សីហា ២០២១) ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់