• 2021-08-05 04:05:32
  • ព័ត៌មាន

ធ្វើខួបកំណើតយប់មិញ អត់ទាន់បានផ្លុំទៀនផង មានអីទ័ពអាវសទៅដែរ ឱ្យកាដូរត្បាល់ច្រមុះម្នាក់មួយ

  • 2021-08-05 04:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកំឡុងពេលដាក់បម្រាមគោចរនៅទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ និងជាពិសេសវីរុសកូវីដបំប្លែងថ្មី Delta គឺហាមមិនឱ្យសេពគ្រឿងស្រវឹង និងការជួបជុំប្រមូលផ្តុំគ្នាដោយមានមនុស្សច្រើន។ ចំណែកការធ្វើដំណើរពេលយប់ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺ គឺត្រូវបានហាមប្រាមដាច់ខាត។

ដោយឡែក កាលពីយប់មិញ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានការជួបជុំគ្នា ធ្វើពិធីខួបកំណើតនៅហាងផឹកសុីមួយកន្លែងនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយមិនបង្អង់ពេលយូរ ភ្លាមៗនោះ អាជ្ញាធរគណៈបញ្ជាការឯកភាពខណ្ឌ មានទាំងកម្លាំងចម្រុះ និងក្រុមគ្រូពេទ្យបានចុះទៅផ្អាកកម្មវិធីខួបកំណើតដែលកំពុងប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយ មានទាំងការជួបជុំផឹកសុី និងរាំរែក។ ក្រុមគ្រូពេទ្យបានធ្វើការយកសំណាកទៅលើអ្នក ដែលបានពាក់ព័ន្ធចូលរួមក្នុងកម្មវិធីខួបកំណើតនេះ។ ចំណែកលទ្ធផលតេស្ត គឺមិនទាន់បានដឹងលទ្ធផលនៅឡើយទេ៕

អត្ថបទ ៖ សង្ហា

មតិយោបល់