• 2021-08-13 02:00:00
  • ព័ត៌មាន

ឱកាសទៅនៅអឺរ៉ុបទាំងគ្រួសារ! គ្រាន់តែចំណាយប្រាក់ទិញផ្ទះសោះ នឹងទទួលបានសញ្ជាតិទាំងម្តង

  • 2021-08-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាធម្មតា ការវិនិយោគទៅលើអចលនទ្រព្យ តែងតែហុចផលយ៉ាងទាក់ទាញដល់គ្រប់គ្នា។ អ្នកជំនួញតូច-ធំ និងសេដ្ឋីជាច្រើនជុំវិញពិភពលោក បើទោះជាមានធុរកិច្ចផ្សេងទៀត ក៏មិនសូវរំលងការបណ្ដាក់ទុនលើអចលនទ្រព្យមួយនេះដែរ ស្របពេលដែលការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងកម្ពុជាវិញ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះជានៅក្នុងបរិបទនៃវិបត្តិកូវីដ ១៩ នេះក៏ដោយ។

ការវិនិយោគលើអចលនទ្រព្យមានច្រើនប្រភេទក្នុងរូបរាង្គផ្សេងគ្នា ដែលវាបានហុចផលខុសគ្នាឲ្យអ្នកវិនិយោគ ប៉ុន្តែ ព័ត៌មានថ្ងៃនេះដែលយើងចង់ជម្រាបជូននោះគឺការវិនិយោគអចលនទ្រព្យមួយប្រភេទដែលអាចឲ្យចំណេញផលពីរ ពោលគឺទាំងថវិការ និង ប្រយោជន៍គ្រួសាររបស់លោកអ្នកទាំងមូល។ នេះមានន័យថា លោកអ្នកនឹងទទួលបានទាំងសញ្ជាតិ ដែលនិយាយឲ្យស្រួលស្ដាប់គឺ ទិញផ្ទះដើម្បីបានសញ្ជាតិពីប្រទេសដែលអ្នកចង់បាន។

ក្រុមគ្រួសារអភិជន ឬ អ្នកមានទ្រព្យធនមួយចំនួនភាគច្រើនប្រាកដជាស្គាល់ការវិនិយោគប្រភេទនេះហើយ ប៉ុន្តែបើអ្នកមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍របស់ការវិនិយោគប្រភេទនេះទេ អត្ថបទនេះគឺជាជំនួយមួយផ្នែកសម្រាប់លោកអ្នក។

នៅក្នុងខែសីហា ឆ្នាំ ២០២១នេះ ក្រុមហ៊ុន CAMILLENNIAL INVESTMENT CO., LTD ដែលជាដៃគូរជាមួយក្រុមហ៊ុន Chestertons របស់អង់គ្លេស បាននាំចូលសេវាកម្មវិនិយោគអចលនទ្រព្យប្រភេទនេះពីគ្រប់ប្រទេសក្នុងតំបន់អឺរ៉ុបចូលមកកម្ពុជា ព្រោះក្រុមហ៊ុនបានមើលឃើញពីតម្រូវការ និង អត្ថប្រយោជន៍ជាច្រើនរបស់កម្មវិធីនេះដល់ប្រជាជនកម្ពុជាគ្រប់រូប។

សេវាកម្មនេះ មិនត្រឹមតែធ្វើឲ្យអ្នកវិនិយោគមានសេរីភាពក្នុងការធ្វើដំណើរទៅស្ទើរតែគ្រប់ទីកន្លែងលើពិភពលោក បើទោះជាកំពុងស្ថិតក្នុងបរិបទកូវីដនេះប៉ុណ្ណោះទេ ប៉ុន្តែ លោកអ្នកក៏អាចរស់នៅ ព្រមទាំងទទួលបានការបណ្តុះបណ្តាលការសិក្សារដល់កូនៗតាមប្រពន្ធ័សិក្សារស្តង់ដារប្រទេសជឿនលឿន ផងដែរ ជាពិសេសនេះគឺសេវាថែសុខភាពនេះតែម្ដង និងអត្ថប្រយោជន៍ផ្សេងទៀតលើផ្នែកអាជីវកម្មរបស់លោកអ្នក។

ការទិញផ្ទះដើម្បីបានសញ្ជាតិក្នុងតំបន់អឺរ៉ុបពិតជាពេញនិយមមិនធម្មតាទេពីអ្នកមានទ្រព្យធនជុំវិញពិភពលោក ជាពិសេសប្រជាជនក្នុងតំបន់អាស៊ីដូចជា ថៃ ចិន វៀតណាម ជាដើម ពីព្រោះអត្ថប្រយោជន៍ដែលរៀបរាប់ខាងលើគឺជាតម្រូវការចាំបាច់សម្រាប់អ្នករស់នៅក្នុងសង្គមស៊ីវិល័យ ដែលគិតគូរពីអនាគតគ្រួសារបានច្បាស់លាស់។

ការវិនិយោគប្រភេទនេះពិតជាតម្រូវឲ្យលោកអ្នកមានដើមទុនអាចចូលដល់លានដុល្លារទៅតាមប្រទេសដែលអ្នកចង់ទិញផ្ទះ និងយកសញ្ជាតិនៅទីនោះ ប៉ុន្តែដំណឹងល្អដ៏គួរឲ្យចាប់អារម្មណ៍នោះគឺថា មានប្រទេសមួយក្នុងតំបន់អឺរ៉ុបដូចគ្នា ដូចជា ប្រទេសម៉ុងតេណេក្រូ បានផ្ដល់ជូនកម្មវិធីនេះជាមួយការវិនិយោគទៅលើតម្លៃផ្ទះត្រឺមតែ២៥ម៉ឺនដុល្លាឡើងទៅតែប៉ុណ្ណោះ (មិនទាន់រួមបញ្ចូលវិភាគទានទៅរដ្ឋ)។

ជាមួយនឹងទំហំនៃការចំណាយនេះ លោកអ្នកអាចទទួលបានសញ្ជាតិ និងសិទ្ធចេញចូលពិសេសនៅតំបន់អឺរ៉ុប និងព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀតដូចគ្នា ជាពិសេសអាចធ្វើការលក់ផ្ទះដែលលោកអ្នកបានទិញនោះចេញក្រោយពីទទួលបានសញ្ជាតិថែមទៀតផង។

អ្នកតំណាងឲ្យក្រុមហ៊ុនបានឲ្យដឹងថា៖ «ប្រទេសម៉ុងតេណេក្រូ ដែលក្រុមហ៊ុនលើកយកមកបង្ហាញក្នុងកម្មវិធីទិញផ្ទះបានដើម្បីសញ្ជាតិនេះគឺវាពិសេសជាងគេសម្រាប់អ្នកដែលគ្រាន់តែចង់បានសិទ្ធចេញចូលពិសេស ពីព្រោះលោកអ្នកអាចទិញ ហើយមិនបាច់ទៅរស់នៅក៏បាន ហើយដើមទុនដែលវិនិយោគគឺតិចជាងគេ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងក្នុងតំបន់អឺរ៉ុប ពោលគឺក្នុងចន្លោះទឹកប្រាក់២៥ម៉ឺន ទៅ ៥០ ម៉ឺនដុល្លារប៉ុណ្ណោះ តាមសមាជិកគ្រួសារដែលអ្នកចង់ស្នើរសុំ។

យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម ក្រុមហ៊ុនលើកទឹកចិត្តឲ្យអ្នកសាកសួរពត៌មានផ្ទាល់តាមរយៈលេខទូរសព្ទ័ 069 571 777 / 010 43 0554 ឬ ផេក Facebook៖ Camillennial Investment

លោកអ្នកក៏អាចធ្វើការណាត់ជួបជាមួយអ្នកជំនាញតែម្ដងដើម្បីស្វែងយល់បន្ថែមពីតម្រូវការបស់ខ្លួន ព្រមទាំងរកវិធីសាស្ត្រដើម្បីឲ្យលោកអ្នកចំណាយបានតិច និងទទួលបានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ In Sopheng

មតិយោបល់