• 2021-08-20 05:39:09
  • សេដ្ឋកិច្ច

អ្នកឧកញ៉ា ចេន ហ្ស៊ី ឈ្នះពានសហគ្រិនភាព ក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិនៅឆ្នាំ ២០២១

  • 2021-08-20 05:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំប្រចាំ ២០២១ ទទួលការចូលរួមបានជាង ៣៨០០ កន្លែងពីអង្គការនានាមកពីប្រទេសចំនួន ៦៣ - ក្នុងនាមជាថ្នាក់ដឹកនាំពហុក្រុមហ៊ុន ដែលមានភារកិច្ចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គម។

ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា មានមោទនភាពសូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi - 陈志公爵) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិប្រចាំឆ្នាំ២០២១។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាសហគ្រិនតែម្នាក់គត់ដែលមានកិត្តិយសនៅក្នុងប្រភេទពានរង្វាន់មួយ ដែលត្រូវបានរៀបចំឡើងក្នុងការអបអរសាទរចំពោះថ្នាក់ដឹកនាំដែលគ្រប់គ្រងអាជីវកម្មក្នុងពហុវិស័យ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំទាំងបីនៅតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនក្នុងវិស័យផ្សេងៗប្រកបដោយសក្តានុភាព ក្នុងអំឡុងពេលដែលមានការប្រឈមខ្លាំងបំផុតនៅរយៈពេលប៉ុន្មានឆ្នាំមកនេះក្នុងភាពជាអ្នកដឹកនាំនៃសាជីវកម្ម។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ស្ថិតក្នុងចំណោមរលកនៃអ្នកដឹកនាំជំនាន់ថ្មី នៃពហុក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណាអំពីវិធីសាស្រ្តសម្រាប់អាជីវកម្មថ្មីៗ ដែលបង្កើតឱ្យមានភាពខុសប្លែកគ្នាចំពោះគោលដៅសង្គម។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប

លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឈ្នះពានរង្វាន់សំរិទ្ធនៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុតទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅរយៈពេលបី (៣)ខែ បន្ទាប់ពីបានធានាមុននូវការទទួលបានជ័យលាភីក្នុងការឆ្លើយតបល្អបំផុតរបស់សាជីវកម្មទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី៨ នាខែឧសភា។

ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ទទួលបានការចូលរួមជាង ៣,៨០០ ដែលមកពីអង្គការនានានៅក្នុងប្រទេសចំនួន៦៣ ។ ពានរង្វាន់ Gold Stevie Award របស់អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ចំពោះភាពជាសហគ្រិនក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ និងពានរង្វាន់ Bronze Stevie Award របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុត ត្រូវបានបញ្ចប់រួចរាល់បន្ទាប់ពីមានការបោះឆ្នោតអស់រយៈពេលពីរ (២)ខែ ដោយមានកិច្ចពិភាក្សាពីក្រុមអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចំនួន ២៦០រូប មកពីទូទាំងពិភពលោក។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផ្សេងៗដែលជាសមាជិករបស់សម្ព័ន្ធត្រូវបានអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) អំពាវនាវឱ្យបង្កើតឱ្យមាននូវភាពខុសប្លែកគ្នានៅក្នុងការរស់នៅរបស់បុគ្គលិក សហគមន៍នានាដែលបានទទួលរងផលប៉ះពាល់ ក៏ដូចជាបុគ្គលិកជួរមុខ។ ក្នុងខែមីនា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានបរិច្ចាគថវិការចំនួន ៣លានដុល្លាសហរដ្ឋរអាមេរិក ជូនដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលបានធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន១លានដូស កាលពីខែធ្នូកន្លងទៅនេះ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានសំណូមពរឱ្យសម្ព័ន្ធរៀបចំឱ្យបានរហ័សនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិកប្រមាណជាង ៣,៥០០នាក់ផងដែរ។

ថ្មីៗនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានចុះហត្ថលេខាទៅលើភាពជាដៃគូក្នុងរយៈពេលវែងជាមួយអង្គការ Caring For Cambodia ដែលជាអង្គការសប្បុរសធម៌ឈានមុខគេខាងវិស័យអប់រំផ្តោតលើសិស្សក្រីក្រ ហើយសម្ព័ន្ធនឹងឧបត្ថម្ភដល់ការរៀបចំអាជីពការងារ ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយតម្រែតម្រង់ទិសដៅដល់សិស្សានុសិស្សប្រមាណ ៣,០០០នាក់ ដែលមិនទាន់ទទួលបានការអប់រំច្បាស់លាស់ និងសំដៅជួយដល់ការស្វែងរកការងារធ្វើនៅក្រោយវិបត្តិនៃជម្ងឺវីដ-១៩ តាមរយៈការលើកកម្ពស់ឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញសំខាន់ៗជាច្រើន។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានអនុវត្តនូវទិសដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវទីក្រុងរាម ដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំដី ៨៣៤ហិកតា ហើយត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍អចលនទ្រព្យប្រកបដោយចីរភាព។ Canopy Sands Development ជាក្រុមហ៊ុនដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើការលើគម្រោងដែលមានគោលបំណងកំណត់អាទិភាពនៅក្នុងប្រទេសដោយប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុន Canopy Sands Development នឹងចេញផ្សាយនូវការដាក់សម្ភោធរបាយការណ៍អំពីបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។

នៅក្នុងយុគសម័យមួយដែលពហុក្រុមហ៊ុននានាកំពុងបំពេញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់គាត់នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការមិនខ្លាចនឿយហត់ដើម្បីជាកម្លាំងជម្រុញឱ្យប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះពីជម្ងឺរាតត្បាតដ៏កាចសាហាវនេះ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលមានអង្គភាពផ្សេងៗ ផ្តោតទៅលើវិស័យស្នូលចំនួនបី គឺការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) នៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ក៏ដូចជាក្រុមហ៊ុន Awesome Global Investment Group ផងដែរ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការទៅលើ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និងជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្បងមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះបានប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍនារយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាឧទាហរណ៍ ព្រីនស៍ ហូលឌីង គ្រុបកំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋាននាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសម្រាប់តំបន់នេះសរុបប្រមាណ ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចម្ងាយ ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ គម្រោងនេះមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។

អំពីពានរង្វាន់ Stevie® Awards

ពានរង្វាន់ Stevie Awards ត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីចំនួន ៨ រួមមាន៖ ពានរង្វាន់ Asia-Pacific Stevie Awards, ពានរង្វាន់ German Stevie Awards, ពានរង្វាន់ Middle East & North Africa Stevie Awards, ពានរង្វាន់ American Business Awards®, ពានរង្វាន់ International Business Awards®, ពានរង្វាន់ Stevie Awards for Women in Business, ពានរង្វាន់ Stevie Awards for Great Employers និងពានរង្វាន់ Stevie Awards for Sales & Customer Service។ ការប្រកួតប្រជែងក្នុងពានរង្វាន់ Stevie Awards ទទួលបានការចូលរួមច្រើនជាង ១២,០០០ ជារៀងរាល់ឆ្នាំពីអង្គការនានានៅក្នុងប្រទេសជាង ៧០ ។ ពានរង្វាន់ Stevies ត្រូវបានទទួលស្គាល់ជាការវាយតម្លៃដ៏ឆ្នើមក្នុងកន្លែងធ្វើការនៅទូទាំងពិភពលោក ដោយទទួលបានការផ្តល់កិត្តិយសពីអង្គការនានា នៅគ្រប់ប្រភេទ និងទំហំ ក៏ដូចជាមនុស្សគ្រប់គ្នាដែលនៅពីក្រោយផងដែរ។

មតិយោបល់