• 2021-08-20 08:31:39
  • សេដ្ឋកិច្ច

អ្នក​ជំនាញ​អចលនទ្រព្យ​ ថា​ក្នុង​រដូវកាលកូវីដនេះ តំបន់​ក្រាំងធ្នង់​នៅ​តែ​ត្រូវប៉ាន់

  • 2021-08-20 08:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ជា​ ស៊ីមុយ ​អ្នក​ជំនាញ​មួយ​រូប​ក្នុង​វិស័យ​អចលនទ្រព្យ​ បាន​លើក​ឡើង​ថា​ បើ​ទោះ​ជា​មាន​ផ្ទុះ​ជំងឺ​កូវីដ-១៩ ​យ៉ាងណា​ក្ដី​ ក៏​វិស័យ​​អចលនទ្រព្យ​​នៅ​ប៉ែក​ខាង​តំបន់​ក្រាំងធ្នង់ ​នៅ​តែ​រីក​ស្គុះស្គាយដដែល។​

សំណង់បុរីមួយកន្លែង ក្នុងសង្កាត់ក្រាំងធ្នង់

អ្នក​ជំនាញ​ដែល​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ច្រើន​ឆ្នាំ​ខាង​លើ​នេះ​ បញ្ជាក់​ប្រាប់​ថា​ ខាង​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​ពោធិសែនជ័យ​ កំពុង​មាន​​សកម្មភាព​​អចលនទ្រព្យ​ដីធ្លី​ ផ្ទះ​សម្បែង​ ដ៏​ផុលផុស​។​ សំណង​ផ្ទះ​ផ្សេងៗ​ បានសាងសង់​ជា​បន្តបន្ទាប់​មិន​ដាច់ ​ជា​ពិសេស​បុរី​ធំៗ​ដែល​មាន​កម្រិត​គុណភាព​ខ្ពស់​បែប​អឺរ៉ុប​តែ​ម្ដង។​

សំណង់បុរីមួយកន្លែង ក្នុងសង្កាត់ក្រាំងធ្នង់

លោក​ ជា​ ស៊ីមុយ​ បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ទីតាំង​ល្អ​ និង​ជា​តំបន់​អភិវឌ្ឍន៍​ខ្លាំង​មាន​គម្រោង​ធំៗ​ជា​ច្រើន​ក៏​ដូច​ជា​សំណង់​ផ្សេងៗ​សាងសង់​រួច​មាន​ផ្សារ​អ៊ីអន​ ម៉ាក្រូ ​ទើប​ធ្វើ​ឲ្យ​បែក​ខាង​ក្រាំងធ្នង់​នេះ​បន្ត​ផុលផុស។​ លោកបានលើកឧទាហរណ៍ជាក់ស្ដែងថា ​បុរី​ភ្នំពេញ​ថ្មី​ ដែល​លោក​កំពុង​កាន់ផ្ទាល់ ​គឺ​លក់​អស់​ជា​បន្តបន្ទាប់​ពី​មួយ​គម្រោង​ទៅ​មួយ​គម្រោង។​ ឥលូវ​នេះ​​កំពុង​បើក​គម្រោង​ថ្មី​អេលីតផាកទី២​ ដែល​មាន​ផ្ទះ​ល្វែង-វិឡា​ សរុប​ ៣៥០​ ផ្ទះ​ទៀត​ហើយ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់