• 2021-08-25 02:34:04
  • ព័ត៌មាន

Update! ព្រឹកនេះទឹកជំនន់នៅព្រះសីហនុស្រកវិញហើយ តាមការព្យាករណ៍នឹងមានភ្លៀងធ្លាក់បន្តសូមប្រុងប្រយ័ត្នទុកមុន

  • 2021-08-25 02:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀងធ្លាក់យ៉ាងខ្លាំង ១មេធំ ដែលជន់លិចតំបន់មួយចំនួន នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ សីហា ២០២១ បានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗ នៅក្នុងក្រុងព្រះសីហនុ។ នេះបើតាមប្រភពព័ត៌មាន ពីរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៥ សីហា ២០២១នេះ។

យោងតាមប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា កាលពីនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង០៥:០០នាទីល្ងាច ដល់ម៉ោង០៨:០០នាទីយប់មានភ្លៀងក្នុងកម្រិតបង្គួរ ទៅខ្លាំង ដោយកម្រិតទឹកភ្លៀង កើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម សរុបបរិមាណទឹកភ្លៀង ២៨៥៨,១មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

យ៉ាងណាមិញ តាមការព្យាករណ៍នឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ ៖ មេខាឡា

មតិយោបល់