• 2021-08-25 02:43:50
  • ព័ត៌មាន

ពលរដ្ឋម្នាក់ធ្លាក់ចូលទឹកប្រឡាយអូប្រាំពីម្សិលមិញ រហូតមកដល់ពេលនេះរកមិនទាន់ឃើញទេ

  • 2021-08-25 02:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀងមួយមេធំកាលពីល្ងាចថ្ងៃទី២៤ សីហា ២០២១ បានបង្កឲ្យជន់លិច តំបន់មួយចំនួននៅខេត្តព្រះសីហនុ នៅតាមបណ្តាផ្លូវធំៗជាច្រើន ក៏ដូចជាតាមផ្ទះពលរដ្ឋ ខណមនុស្សម្នាក់ដែលធ្លាក់ចូលទឹកប្រឡាយអូប្រាំ ដោយមិនទាន់ស្គាល់អត្តសញ្ញាណ ឬជាជាជនជាតិអ្វីនៅឡើយដោយបានបាត់ខ្លួនស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ នោះរហូតមកទល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយទេ។ នេះបើតាមការបញ្ជាក់ដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលព័ត៌មានភ្លាមស្នងការនគរបាលខេត្តបានចេញបញ្ជាឲ្យកម្លាំងអធិកាដ្ឋាននគរបាលក្រុងសហការជាមួយកម្លាំងទីបញ្ជាការស្រាល គណៈបញ្ជាការឯកភាពក្រុង និង ក្រុមការងារជួយសង្គ្រោះ ស្រាវជ្រាវរកជនរងគ្រោះនៅចំណុចកើតហេតុ។

សូមបញ្ជាក់ថា ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល១៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ មានពីប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចខេត្តព្រះសីហនុថា ស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ មានមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ និងជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួនតែម្តង៕

អត្ថបទដោយ ៖ Su In

មតិយោបល់