• 2021-08-25 04:19:35
  • ព័ត៌មាន

សោកស្ដាយណាស់! មនុស្សម្នាក់ធ្លាក់ចូលប្រឡាយក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងយប់មិញ រកឃើញសាពសពហើយ

  • 2021-08-25 04:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ដែលបាត់ខ្លួនហូរតាមទឹកជិតដុនបូស្កូ អូរ៥ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ពេលមានជំនន់នន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃ២៤សីហា២០២១ បច្ចុប្បន្នសមត្ថកិច្ចបានរកឃើញសពបុរសម្នាក់នោះហើយ នៅចំណុច ម្តុំភូមិអាចម៍មិក ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ក្នុងពេលសមត្ថកិច្ចចម្រុះចុះស្វែងរកនាព្រឹកថ្ងៃ២៥សីហា២០២១នេះ ប៉ុន្តែភ្លាមៗមិនទាន់ស្គាល់អត្តសញ្ញាណថាជាជនជាតិខ្មែរឬជនបរទេសនៅឡើយ ដោយរង់ចាំការស្រាវជ្រាវនិងកោសល្យវិច្ចយ័។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក Huy Bunleng News នាថ្ងៃទី២៥ សីហា ២០២១នេះ។

ក្រុងព្រះសីហនុ-នៅព្រឹកថ្ងៃ២៥សីហា២០២១នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមគួច ចំរើនអភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះស្វែងរក ជនរងគ្រោះម្នាក់ទៀតដែលមានសេចក្តីរាយការណ៍ថា ឃើញដួលហូរតាមទឹកនៅជិតដុនបូស្កូ អូរ៥ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ពេលមានភ្លៀងធ្លាក់ខ្លាំងកើតជាជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃ២៤សីហា២០២១។

សូមបញ្ជាក់ថា ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល១៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ មានពីប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចខេត្តព្រះសីហនុថា ស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ មានមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ និងជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួនតែម្តង៕

ប្រភព៖ Huy Bunleng News

អត្ថបទដោយ ៖ Su In

មតិយោបល់