• 2021-09-01 03:28:24
  • ព័ត៌មាន

ក្រោយស្ថានភាពធូរស្បើយខេត្តព្រះសីហនុ រំសាយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ទៅកាន់មណ្ឌលសុខភាពវិញ

  • 2021-09-01 03:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ដោយឆ្លងកាត់ព្រឹត្តិការណ៍ ក្នុងក្របខណ្ឌទូទាំងខេត្ត ពិសេសក្រុមគ្រូពេទ្យ បានប្រមូលផ្តុំគ្នាបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្តព្រះសីហនុ។ ក្រុមគ្រូពេទ្យបានបង្កើនការយកចិត្តទុកដាក់ ទាំងចំនួនក្រុមគ្រូពេទ្យ និងបណ្តុះបណ្តាលក្រុមជំនាញក្នុងការយកសំណាក ការព្យាបាលអ្នកជំងឺ និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍បានយ៉ាងល្អប្រសើរ ក្រោយស្ថានភាពធូរស្បើយខេត្តព្រះសីហនុ រំសាយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ទៅកាន់មណ្ឌលសុខភាពវិញ» ។ នេះបើតាមប្រសាសន៍របស់លោកអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាក្រោយពីការរំសាយក្រុមគ្រូពេទ្យនឹងទៅបំពេញការងារតាមមណ្ឌលសុខភាពដើមវិញ ម្យ៉ាងទៀតក្រុមគ្រូពេទ្យមានជំនាញបច្ចេកទេសក្នុងការយកសំណាកកូវីដ-១៩ និងការព្យាបាល ដោយសារតែសកម្មភាពជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានការថយចុះគួរឱ្យកត់សម្គាល់ ទើបសម្រេចរំសាយក្រុមគ្រូពេទ្យទៅកាន់មណ្ឌលសុខភាពវិញ។ រដ្ឋបាលខេត្ត នឹងចងចាំគុណតម្លៃក្រុមគ្រូពេទ្យ ដែលបំពេញការងារនៅសមរភូមិមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ម្យ៉ាងទៀតក្រុមគ្រូពេទ្យបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និងយុវវ័យរបស់យើង ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមកោតសរសើរថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យរបស់យើងទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្តព្រះសីហនុនាពេលកន្លងមក។ ដោយឆ្លងកាត់ព្រឹត្តិការណ៍ ក្នុងក្របខណ្ឌទូទាំងខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើង បានប្រមូលផ្តុំគ្នាបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ៕

អត្ថបទសម្រួលដោយ ៖ស៊ូ អីន

មតិយោបល់