• 2021-09-06 04:25:06
  • ព័ត៌មាន

មិនមែននៅស្រុកគេទេ ច្រើនសន្លឹកពីភ្នំ ១៥០០ ទេសភាពស្អាតអស្ចារ្យដូចឋានសួគ៌កណ្ដាលទ្វីបលោក

  • 2021-09-06 04:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ១៥០០ បានបង្ហាញសម្រស់ដ៏ត្រកាល នៅលើផ្លូវជាតិថ្មីមួួខ្មែររបស់ប្រទេសកម្ពុជា លេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។ ភ្នំ ១៥០០ បានក្លាយជាទីឋានទេសចរណ៍ដ៏រមនាសម្រាប់ភ្ញៀវទេសចរ ក្រោយជំនោរដ៏បរិសុទ្ធ អាចជិះលម្ហែអារម្មណ៍តាមដងផ្លូវដ៏វែងអន្លាយ បត់បែន កាច់កុង ពត់ពែន តាមជម្រាលភ្នំដ៏ស្រស់បំព្រង ។

ភ្ញៀវទេសចរណ័អាចចោលភ្នែកក្រឡេកទៅមើលទេសភាពព្រៃឈើបៃតងខ្ចី ដោយមានពពកដេដាសនាព្រឹកព្រលឹម ជាមួយនឹងសីតុណ្ហភាពដ៏ត្រជាក់ នាំឱ្យអារម្មណ៍ភ្ញៀវទេសចរ ឈ្លក់វង្វេងនឹងសម្រស់ធម្មជាតិ ពោរពេញដោយសេចក្ដីសុខផ្លូវចិត្ត ។ សម្រស់ធម្មជាតិទាំងនេះបានធ្វើឱ្យភ្នំ ១៥០០ មានទេសភាពស្រស់ស្អាតខ្លាំង ប្រៀបបានឋានសួគ៌នាកណ្ដាលទ្វីបលោកនេះ ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ ៥៥ មានប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

រូបភាព៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

មតិយោបល់