• 2021-09-07 07:10:52
  • ព័ត៌មាន

ច្រើនសន្លឹក ផ្លូវខ្វែងខ្វាត់នៅតំបន់អង្គររលោងស្រិល អមទេសភាពបៃតងខ្ចី បានទៅដល់ទោះទុក្ខប៉ុនភ្នំក៏រលាយ

  • 2021-09-07 07:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្លូវជាច្រើនខ្សែនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានកែលម្អ បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ កាន់តែរីករាយជាមួយនឹងដំណើើរកម្សាន្តរបស់ខ្លួន ។ ទេសភាពព្រៃឈើតូចធំ ចោលម្លប់ត្រជាក់ ត្រឈឹងត្រឈៃ នៅអមសងខាងផ្លូវកាន់តែបង្កើនសម្រស់ដងផ្លូវនៅតំបន់អង្គរកាន់តែស្អាតទាក់ទាញក្រសែភ្នែកទេសចរគយគន់មិនចេះជិនណាយ ។

សម្រស់ធម្មជាតិប្រៀបបានរូបគំនូរនៅតំបន់អង្គរនារដូវវស្សា នឹងនាំអារម្មណ៍ទេសចរគ្រប់រូប ឱ្យត្រជាក់ចិត្តរំសាយអស់នូវរាល់ភាពសៅហ្មង បន្សល់ទុកតែស្នាមញញឹម ស្រូបយកនូវថាមពលធម្មជាតិធ្វើឱ្យចិត្តជ្រះថ្លា ។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវទាំងនោះ តាមមធ្យោបាយគ្រប់ប្រភេទ តែប្រសិនបើលោកអ្នកសាកល្បងជិះកង់លម្ហែទៀតនោះ កាន់តែស្រស់ស្រាយ អាចគយគន់ទេសភាព តាមដងផ្លូវច្បាស់ៗ និងជាការហាត់ប្រាណមួយផងដែរ ៕

ចង់ដឹងថាទេសភាពស្រស់បំព្រងយ៉ាងណានោះ សូមទស្សនាទិដ្ឋភាពដូចខាងក្រោមនេះ៖

រូបភាព៖ ហ៊ុំ រិទ្ធី និងរ័ត្ន ផល្លីន

មតិយោបល់