• 2021-09-08 08:17:44
  • ព័ត៌មាន

អាណិតណាស់! អ្នកមីងជាអ្នកសម្អាតបរិស្ថានខំធ្វើទាំងហាលភ្លៀង កាយសំរាមចេញពីមាត់លូរអិលបាក់ដៃម្ខាង

  • 2021-09-08 08:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សូមចូលរួមសោកស្ដាយ ចំពោះលោកស្រី ចាយ វណ្ណា អាយុ ៤៧ ជាបុគ្គលិក សម្អាតផ្លូវលេខ១០០ ( ផ្លូវឯករាជ្យ ) ក្នុងការបំពេញការងារព្រឹកនេះ ដោយដើររើសសំរាមតាមមាត់លូ មិនអោយកកស្ទះ លំហូទឹក បែជារអិលដួល នៅម្ដុំកែងសេតេ បណ្ដាលអោយបាក់ដៃ ចូលព្យាបាលនៅមន្ទីរពេទ្យ ចំការចេក» ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានសេសេរបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ។

ក្រោយការបង្ហាះបែបនេះមានមហាជនជាច្រើនសម្ដែងក្ដីអាណិត និងសោកស្ដាយជាខ្លាំង ដែលមិនគួរហេតុការណ៍បែបនេះកើតមានចំពោះលោកស្រីដែលខិតខំបំពេញការងារមិនខ្លាចនឿយហត់ កាត់ភ្លៀងផ្គរ ដើម្បីរើសសំរាមចេញពីដងផ្លូវ ដែលបាំងមុខទឹក កុំឲ្យមានការកកស្ទះកើតឡើងតែបែរជាមកត្រូវជួបរឿងគ្រោះថ្នាក់បែបនេះទៅវិញ។ ទន្ទឹមនេះ ឯកឧត្តមគួច ចំរើនផ្ទាល់ និងមហាជនជាច្រើនផ្សេងទៀតបានជូនពរលោកស្រីឲ្យឆាប់ជាសះស្បើយ និងមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរផ្សេងទៀតផងដែរ។

សូមជំរាបថា ក្នុងរយៈពេលនេះជារដូវវស្សាភ្លៀងធ្លាក់កើតមានឡើង ដូច្នេះក្នុងមូលដ្ឋានផ្សេងៗ អាចនឹងមានទឹកជំនន់ជន់លិចកើតឡើង ហើយកត្តាដែលបណ្ដាលឲ្យទឹកជំនន់កើតមាននេះ គឺមួយផ្នែកបណ្ដាលមកពីបញ្ហាកកស្ទះសំរាមនៅតាមមាត់លូ ដែលធ្វើឲ្យប្រព័ន្ធរំដោះទឹកមានសភាពយឺតយ៉ាវមិនទាន់ពេលវេលា មកពីការចោល និងទុកដាក់សំរាមផ្ដេសផ្ដាស់មិនបានត្រឹមត្រូវរបស់ពលរដ្ឋក្នុងមូលដ្ឋាន ៕

អត្ថបទដោយ​ :su in

មតិយោបល់